Alynana Media Cambodia
Icon Collap
RK Clinic
clinic narit

គណបក្សកាន់អំណាចជប៉ុនបានបោះឆ្នោតជ្រេីសរេីសលោក យ៉ូស៊ីហ៊ីដេ សូហ្គា ធ្វើជាមេដឹកនាំថ្មីរបស់ខ្លួន

Sang Kim | Sep 14, 2020
គណបក្សកាន់អំណាចជប៉ុនបានបោះឆ្នោតជ្រេីសរេីសលោក យ៉ូស៊ីហ៊ីដេ សូហ្គា ធ្វើជាមេដឹកនាំថ្មីរបស់ខ្លួន
Clinic narith

ជប៉ុន៖គណបក្សកាន់អំណាចក្នុងប្រទេសជប៉ុននៅថ្ងៃចន្ទនេះបានបោះឆ្នោតជ្រេីសរេីស លោក យ៉ូស៊ីហ៊ីដេ សូហ្គា (Yoshihide Suga) ឲ្យធ្វេីជាមេដឹកនាំថ្មីរបស់ខ្លួនដេីម្បីស្នងតំណែង លោក ស៊ីនហ្សូ អាបេ ដែលនេះមានន័យថា លោក សូហ្គា ប្រាកដជានឹងក្លាយជានាយករដ្ឋមន្ត្រីថ្មីរបស់ជប៉ុន។

កាលពីខែមុន លោក អាបេ បានប្រកាសលាលែងពីតំណែងដោយសារហេតុផលសុខភាព។

លោក សូហ្គា អាយុ៧១ឆ្នាំ មានតួនាទីជារដ្ឋមន្ត្រីទីស្ដីការគណៈរដ្ឋមន្ត្រីនៅក្នុងរដ្ឋបាលបច្ចុប្បន្ន ហេីយរូបលោកត្រូវបានគេរំពឹងខ្ពស់រួចទៅហេីយថានឹងឈ្នះក្នុងការបោះឆ្នោតរបស់បក្សកាន់អំណាច។

លោក សូហ្គា ត្រូវបានគេចាត់ទុកថាជាសម្ព័ន្ធមិត្តដ៏ជិតស្និទ្ធរបស់ លោក អាបេ ហើយទំនងជានឹងបន្តគោលនយោបាយរបស់ លោក អាបេ។

លោក សូហ្គា បានជាប់ឆ្នោតជាប្រធានគណបក្សសេរីប្រជាធិបតេយ្យដោយសំឡេងឆ្នោតគាំទ្រចំនួន៣៧៧ លើសំលេងឆ្នោតសរុប៥៣៤របស់សមាជិកសភា និងតំណាងថ្នាក់តំបន់។

បន្ទាប់ពីគណបក្សកាន់អំណាចក្នុងប្រទេសជប៉ុនបានជ្រើសរើសមេដឹកនាំថ្មីរបស់ខ្លួនរួចហេីយ សភាជប៉ុននឹងរៀបចំការបោះឆ្នោតមួយទៀតនៅថ្ងៃពុធដេីម្បីជ្រេីសរេីសនាយករដ្ឋមន្ត្រី ដែលនៅពេលនោះ លោក សូហ្គា ប្រាកដជានឹងត្រូវបានតែងតាំងជានាយករដ្ឋមន្ត្រីដោយសារតែសម្លេងភាគច្រេីននៃគណបក្សកាន់អំណាចក្នុងសភា៕