Alynana Media Cambodia
Icon Collap
RK Clinic
clinic narit

ដំណើរការសាកល្បងឡដុតសំរាមរួមរបស់ស្រុកជាលើកដំបូងតម្លើងរួចដោយក្រុមការងារក្រសួងបរិស្ថាន

Sang Kim | Sep 24, 2020
ដំណើរការសាកល្បងឡដុតសំរាមរួមរបស់ស្រុកជាលើកដំបូងតម្លើងរួចដោយក្រុមការងារក្រសួងបរិស្ថាន
Clinic narith
ដំណើរការសាកល្បងឡដុតសំរាមរួមរបស់ស្រុកជាលើកដំបូង៖ សំរាមជាច្រើនតោន មកពីគ្រប់ទិសទីនៅក្នុងស្រុកបន្ទាយស្រី ដែលបានកកស្ទះ សេសសល់រាយប៉ាយនៅតាមទីសាធារណៈ នៅក្នុងភូមិ និងតាមដងផ្លូវនានាជាយូរមកហើយ ជាពិសេសសំរាមថ្មីដែលបានបន្សល់ទុកក្រោយថ្ងៃសម្រាកបុណ្យភ្ជុំបិណ្ឌ ត្រូវបានប្រមូលយកមកដុតជាលើកទីមួយនៅក្នុងទីលានឡដុតសំរាមថ្នាក់ស្រុក ដែលទើបតែបានតម្លើងរួចដោយក្រុមការងារក្រសួងបរិស្ថានកាលពីពេលថ្មីៗនេះ ក្រោយពីបានហាលសម្ងួត និងញែកយកសំរាមដែលអាចលក់អេតចាយ និងអាចកែច្នៃបានរួចមក។
 
ចាប់ពីថ្ងៃនេះតទៅ ប្រជាពលរដ្ឋនៅគ្រប់ភូមិទាំងអស់នៅក្នុងស្រុកបន្ទាយស្រីអាចជញ្ជូនយកសំរាមប្រចាំថ្ងៃរបស់ខ្លួនទៅដាក់ដោយខ្លួនឯងនៅ”កន្លែងរក្សាទុកសំរាមបណ្តោះអាសន្ន” ដែលត្រូវបានរៀបចំរួចជាស្រេចជាច្រើនកន្លែងនៅតាមភូមិរបស់ខ្លួននីមួយៗ។ សេវានេះគឺជាសេវាមិនគិតថ្លៃសម្រាប់ប្រជាពលរដ្ឋទូទៅ តែតម្រូវឱ្យមានការញែកសំរាម និងវេចខ្ចប់ត្រឹមត្រូវមុននឹងយកមករក្សាទុក រង់ចាំក្រុមការងាររបស់ឃុំនិងស្រុកធ្វើការប្រមូលបន្តមកកាន់ទីលានឡដុតសំរាមជាប្រចាំ។
 
ជាមួយនឹងយន្តការថ្មីនេះ បងប្អូនប្រជាពលរដ្ឋមិនចាំបាច់ដុតសំរាមនៅតាមផ្ទះរៀងៗខ្លួន រឺដឹកយកទៅចាក់ចោលតាមដីទំនេរតាមបែបអនាធិបតេយ្យ និងខុសច្បាប់យទៀតទេ។ នៅក្រោយពេលដែលយន្តការថ្មីនេះដំណើរការទៅបានរលូន រដ្ឋបាលស្រុកនឹងរៀបចំឱ្យមានការផាកពិន័យចំពោះការចោលសំរាមរាយប៉ាយនៅតាមទីសាធារណៈ ក៏ដូចជាការហាមឃាត់មិនឱ្យមានការដុតសំរាមនៅតាមផ្ទះរៀងៗខ្លួន ដែលនាំឱ្យប៉ះពាល់ដល់សុខភាពនិងគុណភាពខ្យល់ដកដង្ហើមនៅក្នុងភូមិ។
 
ខ្ញុំសូមថ្លែងអំណរគុណដល់បងប្អូនប្រជាការពារនៅក្នុងឃុំរំចេក ដែលបានស្ម័គ្រចិត្តចូលរួមជួយប្រមូលដុតសំរាមចាស់ៗដែលកកស្ទះជាច្រើនតោននេះ។ សង្ឃឹមថា ក្រោយពេលដំណើរការដុតជាប្រចាំថ្ងៃអាចធ្វើទៅបាន យើងនឹងមិនមានការរាំងស្ទះដូចពេលនេះទៀតទេ ជាពិសេសនៅពេលដែលប្រជាពលរដ្ឋមានការយល់ដឹងច្រើនជាងនេះ ដឹងថាសំណល់ផ្ទះបាយជាជី និងដឹងថារបស់ណាអាចយកទៅលក់អេតចាយរឺកែច្នៃប្រើឡើងវិញបាន៕120048654_332032681551781_67624104109369221_o120190062_332033578218358_7530553904273196657_o120172758_332032118218504_4064213743344534291_o120136539_332033401551709_6692992491589727524_o120098647_332032904885092_3970363343881192838_o120092082_332032854885097_2058221682382842473_o120038106_332033364885046_3759196590228014138_o120035682_332032254885157_7878995449409024191_o120033410_332033494885033_7708733476582948697_o120020427_332032604885122_7451238546230927171_o120014814_332032654885117_5615335832322324803_o119994824_332032514885131_7851244658940072663_o119992128_332033171551732_1028817799255014571_o119989902_332033204885062_28327449711181207_o119980414_332033514885031_6179062741709904678_o119970102_332032344885148_498933021448393870_o119969095_332033108218405_1775461496610507331_o119966537_332033131551736_6088866081165958066_o119953187_332033438218372_2928916415478247847_o119948880_332032698218446_8763014805255026108_o119907958_332033228218393_3691156688789489111_o