Alynana Media Cambodia
Icon Collap
RK Clinic
clinic narit

មេពន្ធ លោក គង់ វិបុល៖ ការយកពន្ធចំណេញលើមូលធន២០%នេះ គឺ ជាពន្ធដែលជួយរាស្រ្តទៅវិញទេ

Sang Kim | Oct 02, 2020
មេពន្ធ លោក គង់ វិបុល៖ ការយកពន្ធចំណេញលើមូលធន២០%នេះ គឺ ជាពន្ធដែលជួយរាស្រ្តទៅវិញទេ
Clinic narith

ការប្រកាសយកពន្ធចំណេញលើមូលធន២០% នេះ គឺហាក់បីដូចជាសង្កត់កប្រជាពលរដ្ឋ(រាស្រ្ត) ក៏ប៉ុន្តែការយកពន្ធនេះ គឺយើងជួយប្រជាពលរដ្ឋទៅវិញទេ។ លោក គង់ វិបុល មានប្រសាសន៍បែបនេះ។

លោក គង់ វិបុល អគ្គនាយកដ្ឋាន​ពន្ធដា​រ​នៃ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បានមានប្រសាសន៍នៅក្នុង​កម្មវិធី​ពន្ធដារ​កម្ពុជា ស្តីពី «​ពន្ធ​លើ​ចំណេញ​មូលធន​» នៅ​ថ្ងៃទី​១ ខែតុលា ឆ្នាំ២០២០ ​ម្សិលមិញនេះថា៖ “ ពាក់ព័ន្ធទៅនឹងប្រជាពលរដ្ឋបានយល់ច្រឡំថា ការយកពន្ធនេះហាក់បីដូចជាសង្កត់ករាស្រ្តអ៊ីចឹង ប៉ុន្តែខ្ញុំឆ្លើយថា ពន្ធនេះ គឺជាពន្ធដែលជួយរាស្រ្តទៅវិញទេ ” យើងយកពន្ធពីអ្នកចំណេញដែលបានចំណេញពីអចលនទ្រព្យនេះមក បន្ទាប់ពីការអនុគ្រោះ ៨០%ហ្នឹង សូមកុំច្រឡំថា ការដែលរដ្ឋប្រកាសយកពន្ធ២០%ហ្នឹង គឺមិនមែនយកទាំងដុលនោះទេ ពីព្រោះអ្នកទាំងអស់គ្នាច្រើនតែយល់ច្រឡំ ។ 
កន្លែងនេះលោកបានសង្កត់ធ្ងន់ថា៖ ការដែលយកពន្ធចំណេញលើមូលធន២០%ហ្នឹង គឺយកមកដើម្បីជួយសង្គមទូទៅ យកមកដើម្បីជួយកម្មករ និយោជិតទាំងអស់ដែលរងគ្រោះដោយសារតែបញ្ហាជំងឺកូវីដ-១៩ហ្នឹង ដោយបានឧបត្ថម្ភ ១ខែ ៤០ដុល្លារ ហើយអ្នកក្រនៅតាមជនបទនានាដែលមានជីវភាពក្រីក្រ ក១ ក២ ទាំងអស់ហ្នឹង គឺបានអត្ថប្រយោជន៍ពីពន្ធទូទៅ រួមទាំងពន្ធចំណេញលើមូលធន២០% នេះឯង អ៊ីចឹង! មិនមែនមានន័យថាការយកពន្ធនេះសង្កត់ករាស្ត្រនោះទេ។

លោកបានបន្ថែមថា៖ អ្នកដែលលក់បានចំណេញគឺត្រូវបង់ ហើយអ្នកដែលលក់មិនចំណេញគឺមិនត្រូវបង់នោះទេ ចំពោះអ្នកដែលគ្មានការលក់ដូរអចលនទ្រព្យនេះ ក៏មិនត្រូវបង់អ្វីនោះដែរ។ ដូច្នេះហើយសូមបងប្អូនកុំយល់ច្រឡំថា ការយកពន្ធចំណេញលើមូលធននេះគឺបង់ទូទៅ(បង់គ្រប់គ្នា) ហើយមិនមែនឱ្យតែមានអចលនទ្រព្យគឺត្រូវមកបង់នោះទេ ហើយចំពោះអចលនទ្រព្យណាដែលមិនគិតពន្ធនោះ ក៏រដ្ឋបានចែងរួចហើយដែរ។ 

លោកក៏បានបញ្ជាក់ផងដែរថា៖ ដូច្នេះហើយ ខ្ញុំយល់ថា យន្តការនៃការប្រមូលពន្ធនេះ គឺជាការពង្រឹងនូវសមធម៌នៃការបង់ពន្ធ ចំពោះអ្នកដែលរកស៊ីអចលនទ្រព្យដែលអត់បានចុះបញ្ជី ទាំងដែលអ្នករកស៊ីក៏ដូចជាម្ចាស់បុរីនានា ដែលគេអភិវឌ្ឍន៍ដូចគ្នាតែគេបង់ពន្ធ។