Alynana Media Cambodia
Icon Collap
RK Clinic
clinic narit

ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ សម្រេចលុបចោល និងព្យួរអាជ្ញាបណ្ណ ប្រតិបត្តិករទូរគមនាគមន៍ចំនួន១៧

Sang Kim | Oct 20, 2020
ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ សម្រេចលុបចោល និងព្យួរអាជ្ញាបណ្ណ ប្រតិបត្តិករទូរគមនាគមន៍ចំនួន១៧
Clinic narith

(ភ្នំពេញ)៖ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានសម្រេចលុបចោល និងព្យួរអាជ្ញាបណ្ណ របស់ប្រតិបត្តិករទូរគមនាគមន៍ចំនួន ១៧ ក្រុមហ៊ុន ដែលមានភាពអសកម្ម ដូចជាមិនមានសកម្មភាពអាជីវកម្ម គ្មានបុគ្គលិកបម្រើការងារ មិនបានធ្វើស្វ័យប្រកាសបង់ចំណូល និងកាតព្វកិច្ចផ្សេងៗ តាមលក្ខខណ្ឌនៃអាជ្ញាបណ្ណ និងពុំបានផ្តល់ឯកសារបច្ចេកទេសជាដើម។ នេះបើតាមការប្រកាសរបស់ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២០នេះ។

មុននឹងឈានទៅដល់ការសម្រេចលុប និងព្យួរអាជ្ញាបណ្ណ របស់ក្រុមហ៊ុនទាំងនេះ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ពិនិត្យឃើញថា មានប្រតិបត្តិករទូរគមនាគមន៍មួយចំនួន បានគេចវេសមិនបង់ចំណូលជូនរដ្ឋជាច្រើនឆ្នាំ មិនមានប្រតិបត្តិការ និងខ្លះទៀតបានលាក់ចំណូលរបស់ខ្លួន ហើយក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានចាត់ក្រុមការងារអធិការកិច្ច ដើម្បីចុះត្រួតពិនិត្យលើប្រតិបត្តិការរបស់ក្រុមហ៊ុន ដោយបានប្រមូលព័ត៌មានអំពីស្ថានភាពដំណើរការអាជីវកម្ម ស្ថានភាពបច្ចេកទេស និងស្ថានភាពហិរញ្ញវត្ថុរបស់ក្រុមហ៊ុន។

ក្រសួងបានណែនាំឱ្យប្រតិបត្តិករ ដែលត្រូវបានលុបអាជ្ញាបណ្ណនេះ ត្រូវទូទាត់បំណុល ដែលជំពាក់ក្រសួងប្រៃណីយ៍ និងទូរគមនាគមន៍ និយ័តករទូរគមនាគមន៍កម្ពុជា បំណុលរដ្ឋ-ឯកជន កាតព្វកិច្ចពន្ធដារ និងត្រូវមានកាតព្វកិច្ចទទួលខុសត្រូវចំពោះបុគ្គលិក អតិថិជន និងតតិយជន ស្របតាមច្បាប់ និងបទប្បញ្ញត្តិជាធរមាន ក្នុងករណីមានការតវ៉ាកើតឡើងជាយថាហេតុ ពាក់ព័ន្ធនឹងការលុបអាជ្ញាបណ្ណនេះ។

កន្លងមក ក្រសួងបានចេញសេចក្តីជូនដំណឹងជាបន្តបន្ទាប់ ដល់ប្រតិបត្តិករទូរគមនាគមន៍ទាំងអស់ឱ្យគោរពតាមច្បាប់ស្ដីពីទូរគមនាគមន៍ និងបទប្បញ្ញត្តិពាក់ព័ន្ធជាធរមាន។ ប៉ុន្តែក្រសួងសង្កេតឃើញថា ប្រតិបត្តិករមួយចំនួននៅតែមិនអនុវត្ត ឬមិនទាន់បានអនុវត្តពេញលេញតាមច្បាប់ ឬលក្ខខណ្ឌនៃអាជ្ញាបណ្ណ។ ហេតុដូច្នេះ ក្នុងករណីប្រតិបត្តិករណានៅតែបន្តគេចវេសមិនអនុវត្តតាមច្បាប់ និងមិនគោរពលក្ខខណ្ឌនៃអាជ្ញាបណ្ណប្រតិបត្តិករទាំងនោះ នឹងប្រឈមការព្យួរអាជ្ញាបណ្ណជាបណ្ដោះអាសន្ន ឬលុបអាជ្ញាបណ្ណ៕

 

27A20536-AF4B-4DFD-978F-DC367D8014D9