Alynana Media Cambodia
Icon Collap
RK Clinic
clinic narit

ផ្លូវជាតិលេខ ៦ នឹងត្រូវពង្រីកទៅជា ៦ គន្លងដើម្បីសម្រួលដល់ការធ្វើដំណើរ

Sang Kim | Nov 16, 2020
ផ្លូវជាតិលេខ ៦ នឹងត្រូវពង្រីកទៅជា ៦ គន្លងដើម្បីសម្រួលដល់ការធ្វើដំណើរ
Clinic narith

ដើម្បីសម្រួលដល់ការធ្វើដំណើរ របស់ប្រជាពលរដ្ឋ និងលើកកម្ពស់ផ្នែកសេដ្ឋកិច្ច ផ្លូវជាតិលេខ៦ ចាប់ពីចំណុចរង្វង់មូលព្រះរាជដំណាក់ រហូតដល់រង្វង់មូលព្រលានយន្តហោះខេត្តសៀមរាប គ្រោងនឹងពង្រីកឱ្យកាន់តែធំទូលាយជាងមុនរហូតដល់៦គន្លង នៅពេលដ៏ខ្លីខាងមុខ។

ឯកឧត្តម ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្រ្តី ក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងកាលពីយប់ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២០នេះថា គម្រោងពង្រីកផ្លូវជាតិលេខ៦ ចាប់ពីចំណុចរង្វង់មូលព្រះរាជដំណាក់រហូតដល់រង្វង់មូលព្រលានយន្តហោះខេត្តសៀមរាបនេះ មានប្រវ៉ែង៦គីឡូម៉ែត្រ ដោយគ្រោងប្រើប្រាស់ពេលវេលាស្ថាបនារយៈពេល១ឆ្នាំប៉ុណ្ណោះ។ ឯកឧត្តមបានបន្ថែមទៀតថា គម្រោងស្ថាបនានេះ គឺដើម្បីពង្រីកផ្លូវ ឱ្យមានលក្ខណៈធំទូលាយជាងមុន ជាប្រភេទផ្លូវ៦គន្លង និង ចិញ្ចើមផ្លូវ៣ម៉ែត្រសងខាងទៀត ដោយប្រើប្រាស់ថវិកាកម្ចី ពីធនាគារអភិវឌ្ឍន៍អាស៊ី។

ឯកឧត្តម​បញ្ជាក់​ថា​ សូមជម្រាបថាក្រុមការងាររបស់ក្រសួងសាធារណការនិងដឹកជញ្ជូន បានចុះមកពិនិត្យកន្លែងនេះ ទាក់ទងនឹងការ ពង្រីកផ្លូវពីព្រះរាជដំណាក់ទៅរង្វង់មូលព្រះបាទជ័យវរ្ម័នទី៧ ផ្លូវបត់ចូលព្រលានយន្តហោះ សព្វថ្ងៃយើងមានទ្រូងផ្លូវកណ្តាល សងខាងនេះ យើងលុបវាចេញ យើងពង្រីកផ្លូវឱ្យបាន៦គន្លង ៣ទៅ៣មក នៅកណ្តាលទ្រូងផ្លូវ២ម៉ែត្រ និងចិញ្ចើមសងខាង ៣ម៉ែត្រទៀត នេះជាថវិកាកម្ចីមកពីធនាគារអភិវឌ្ឍន៍អាស៊ី រៀបចំធ្វើផ្លូវនេះឡើងវិញទាំងអស់ជិត៦គីឡូនេះ មួយឆ្នាំធ្វើឱ្យហើយផ្លូវនេះ ជាដំណាក់កាលទី២នូវគម្រោងស្តារផ្លូវលេខ៦របស់យើង ពីព្រះរាជដំណាក់មករង្វង់មូល ជ័យវរ្ម័នទី៧ ។

ឯកឧត្តមបន្តថាចំពោះផ្លូវ ចាប់ពីចំណុចរង្វង់មូលជ័យវរ្ម័នទី៧ទៅកាន់ស្រុកក្រឡាញ់ បានធ្វើការអ៊ុតកៅស៊ូប្រភេទ AC រួចរាល់ហើយ ចំណែកឯចាប់ពីស្រុកក្រឡាញ់ទៅកាន់ក្រុងសិរីសោភ័ណក្រសួងសាធារណការ និងដឹកជញ្ជូនបានចុះ ហត្ថលេខាជាមួយក្រុមហ៊ុនសាងសង់រួចរាល់ហើយដែរ ដើម្បីអ៊ុតកៅស៊ូប្រភេទ AC ដូចគ្នា។

សូមជម្រាបផងដែរថា គម្រោងធ្វើឱ្យប្រសើរឡើងនូវកំណាត់ផ្លូវជាតិលេខ៦ ពីព្រះរាជដំណាក់ក្រុងសៀមរាប មកដល់រង្វង់មូល ព្រះបាទជ័យវរ្ម័នទី៧នេះ មានប្រវ៉ែងសរុប ៥,៨០០ម៉ែត្រ ទទឹង២៩ម៉ែត្រ ដោយបែងចែកជា៦គន្លងទៅមក សម្រាប់រថយន្ត និងមានផ្លូវទៅមកសម្រាប់ម៉ូតូ កង់ និង ផ្លូវថ្មើជើងប្រវែង៣ម៉ែត្រ ព្រមទាំងមានរៀបចំសួនច្បារ ពុះចែកទ្រូងផ្លូវ ទទឹងប្រវែង ២ម៉ែត្រផងដែរ៕