Alynana Media Cambodia
Icon Collap
LeftSide2LeftSideBar
Right2RightSideBar
HeaderTop3
TopHeader2
TopHeader1
Home Cate - Claim News Banner
Home Cate - Agri News Banner
Home Cate - Investigated News Banner
Home Cate - Economic News Banner
Home Cate - World Sport Banner
Home Cate - World News Banner
Home Cate - Local News Banner

ក្រសួងធនធានទឹក និងឧតុនិយម បានសេចក្ដីជូនដំណឹងថាចាប់ពីខែមីនាទៅកម្ពុជានឹងឡើងកម្ដៅជិត ៤០ អង្សា

Admin Alynana |ព័ត៌មានជាតិ| Jan 01, 2021 |817
ក្រសួងធនធានទឹក និងឧតុនិយម បានសេចក្ដីជូនដំណឹងថាចាប់ពីខែមីនាទៅកម្ពុជានឹងឡើងកម្ដៅជិត ៤០ អង្សា
TopContent
TopContent1
MiddleContent

នៅព្រឹកថ្ងៃទី១៩ ខែមករា ឆ្នាំ២០២១ នេះ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្ដីជូនដំណឹងមួយស្ដីពីការព្យាករអាកាសធាតុលើកទី១ សម្រាប់រដូវប្រាំង(២០២០-២០២១) និងដើមរដូវវស្សាឆ្នាំ២០២១ នៅក្នុងប្រទេសកម្ពុជា។ តាមការបញ្ជាក់របស់ក្រសួង នៅរដូវប្រាំងនេះ នៅក្នុងខែកុម្ភៈ បណ្ដាខេត្ដនៅតំបន់ទំនាបកណ្ដាល សីតុណ្ហភាពអប្បបរមានឹងអាចស្ថិតក្នុងរង្វង់ពី១៦-១៩ អង្សា។ 

ដោយឡែកនៅតំបន់ខ្ពង់រាប និងតំបន់ជួរភ្នំ សីតុណ្ហភាពអប្បបរមា នឹងអាចស្ថិតក្នុងរង្វង់១៣-១៦ អង្សា ដោយឡែកសម្រាប់តំបន់មាត់សមុទ្រសីតុណ្ហភាពអប្បបរមានឹងអាចស្ថិតក្នុងរង្វង់ពី ១៩-២២ អង្សា។

ប៉ុន្ដែ ចាប់ពីខែមិនា ដល់ខែឧសភា ធាអាកាសនឹងកើនឡើងកម្ដៅជាបន្ដបន្ទាប់។ ដោយក្នុងនោះបណ្ដាខេត្ដនៅតំបន់ទំនាបកណ្ដាល សីតុណ្ហភាពមធ្យមអតិបរមាអាចនឹងកើនឡើងពី៣៤-៣៧ អង្សា។ នៅតំបន់ខ្ពង់រាប និងតំបន់ជូរភ្នំ សីតុណ្ហផាពមធ្យមអិតបរមាអាចនឹងកើនឡើងពី៣៣-៣៦ ដោយឡើងសម្រាប់តំបន់មាត់សមុទ្រ សីតុណ្ហភាពមធ្យមអតិបរមាអាននឹងកើនឡើងពី៣០-៣៣។
ចាប់ពីខែមេសា ដល់ដើមខែឧសភា កម្រិតសីតុណ្ហភាពអតិបរមាអាចនឹងកើនឡើងខ្ពស់បំផុតក្នុងវង្វង់ ៣៩ អង្សា។ សម្រាប់ទឹកភ្លៀងវិញ អាចនឹងមានកម្រិតខ្ពស់ជាងមធ្យមភាគច្រើនឆ្នាំ។ នៅក្នុងខែមិនា និងមេសា នឹងអាចមានភ្លៀងធ្លាក់កក់ខែធ្លាក់ច្រើន នឹងអាចមានបាតុភូត ផ្គរ រន្ទះ និងខ្យល់កន្រ្ដាក់ច្រើន។

ជាមួយគ្នានេះ រដូវវស្សាឆ្នាំ២០២១ អាចនឹងចាប់ផ្ដើមនៅសប្ដាហ៍ទី១ នៃខែឧសភា។ នៅដើមរដូវវស្សា និងពាក់កណ្ដាលរដូវវស្សា (ខែឧសភា មិថុនា កក្កដា និងសីហា) របាយទឹកភ្លៀង អាមមានកម្រិតពីមធ្យមទៅច្រើនផងដែរ។ សូមអានសេចក្ដីជូនដំណឹងរបស់ក្រសួងដើម្បីជ្រាបព័ត៌មានកាន់តែលម្អិត៕

No photo description available.
Image may contain: text

 

BottomContent