Alynana Media Cambodia
Icon Collap
RK Clinic
clinic narit

ឯកឧត្ដម វេង សាខុន៖ បានបដិសេធវៀតណាមស្នើឲ្យកម្ពុជាបើកនាំការចូលត្រីវិញ

Sang Kim | Feb 05, 2021
ឯកឧត្ដម វេង សាខុន៖ បានបដិសេធវៀតណាមស្នើឲ្យកម្ពុជាបើកនាំការចូលត្រីវិញ
Clinic narith

កាលពីពេលថ្មីនេះ ប្រទេសវៀតណាមបានស្នើមកកម្ពុជាឲ្យបើកការនាំចូលត្រីចំនួន ៤ ប្រភេទ មានដូចជា ត្រីប្រា ត្រីពោធ ត្រីអណ្ដែង និងត្រីឆ្ដោជាដើម។ ការស្នើរឲ្យកម្ពុជាលុបចោលការផ្អាកនាំចូលត្រីពីប្រទេសរបស់ខ្លួននេះគឺធ្វើឡើងក្រោយ កម្ពុជាសម្រេចថាផ្អាកនាំចូលត្រី ៤ ប្រភេទពីប្រទេសវៀតណាមកាលពីថ្ងៃទី ០៨ ខែ មករា ឆ្នាំ ២០២១ កន្លងទៅនេះ។

ឆ្លើយតបទៅនឹងសំណើរភាគីខាងវៀតណាម ឯកឧត្ដម វេង សាខុន រដ្ឋមន្រ្ដី ក្រសួង កសិកម្ម រុក្ខាប្រមាញ់និងនេសាទ បានមានប្រសាសន៍យ៉ាងដូច្នេះថា ការ​ផ្អាក​ជា​បណ្តោះអាសន្ន​នូវ​ការនាំចូល​ផលិតផល​ជលផល​ពីក្រៅ​ស្រុក​​គឺ​ដោយសារ​ផលិតផល​ពី​វិ​ស័យ​វា​រី​វប្បកម្ម​ក្នុងស្រុក​មានការ​កើន​ឡើង​​ហើយ​ប្រជាពលរដ្ឋ​កម្ពុជា​កំពុង​ចាប់ផ្តើម​ប្រកបរបរ​វា​រី​វប្បកម្ម​ក៏មាន​ចំនួន​កើន​ឡើង​ដែរ​។

 

 
May be an image of food

ដោយសារតែកំណើននៃការចិញ្ចឹមត្រីនេះកើនឡើងលើសការវាយតម្លៃ ដែលមានប្រជាជនរហូតដល់ ២៦២៥​ គ្រួសារ ដែលបានចាប់យករបរចិញ្ចឹមត្រីនេះ។ ដើម្បីចូលជួយកុំឲ្យត្រីក្នុងស្រុក​ចាលឬខ្វះទីផ្សារលក់ចេញនោះ ខាងក្រសួងកសិកម្មក៏បានចុះត្រួតពិនិត្យមើល ថាតើមានអ្វីខ្លះ ដែលអាចជួយប្រជាជនបាន? ហើយមានតែការផ្អាកនាំចូលត្រីពី​បណ្ដាប្រទេសជិតខាងនេះ ទើបអាចជួយលើកស្ទួយផលិតផលក្នុងស្រុក និងលើកទឹកចិត្ដដ៏ប្រពលរដ្ឋផងដែរ។នេះបើយោងតាមការផ្ដល់បទសម្ភាសន៍រវាងឯកឧត្ដម វេន សាខុន និង វិទ្យុបារាំង (RFI)។

May be an image of one or more people, people standing, food and body of water

 តាមប្រភពខាងលើបានឲ្យដឹងទៀតថា ឯកឧត្ដម វេង សាខុន បានបញ្ជាក់ហេតុផល ដែលកម្ពុជាគួរគិតពីប្រយោជន៍របស់ប្រជាកសិករ ធំជាងបញ្ហាដែលភាគីម្ខាងទៀតលើកឡើង។ ឯកឧត្ដមបានបន្ដទៀត “យើងគ្មានអ្វីដែលនឹងត្រូវចរចាទាំងអស់ ​ ព្រោះយើងបានតាមការអនុលោមនិង អនុវត្ដតាមកិច្ច​ព្រមព្រៀង(WPO)។ ហើយអ្វីដែលសំខាន់នោះគឺ យើងត្រូវដោះ​ស្រាយបញ្ហាដែលប្រជាជនប្រឈមនៅចំពោះមុខ ព្រោះវារីវប្បករទាំងអស់បានខ្ចី​ធានាគារអភិវឌ្ឍជនបទនិងកសិកម្ម ម្នាក់ ៥ ម៉ឺន ម្នាក់ ១០ម៉ឺនដុល្លារ ហើយខ្លះទៀត ២០ម៉ឺនដុល្លារ ដើម្បី​យកមកធ្វើអាជីវកម្ម ហើយត្រូវជាខាតបង់ទៅ​វិញ នោះយើងនឹងបាត់បង់ធនធានថវិការជាតិ ដែលធនាគារអភិវឌ្ឍន៍ជនបទនិងកសិកម្មបានចេញមួយគាត់។ ហើយទី២ គឺបាក់ទឹកចិត្ដប្រជាជនយើងដែលជាអ្នកចិញ្ចឹម​ យើងបានគិតគូឲ្យបានគ្រប់ជ្រុងជ្រោយទាក់ទិននឹងបញ្ហាហ្នឹង។​ហើយសម្រាប់ត្រីចំនួន ៤ ប្រភេទនោះ គឺវាមានចំនួនតិចតួចមែនទែន មិនគួរណាភាគីខាងវៀតណាមយកមកធ្វើជាបញ្ហាត្រីមុខទេ”៕