Alynana Media Cambodia
Icon Collap
RK Clinic
clinic narit

មនុស្ស ៧នាក់បានស្លាប់បន្ទាប់ពីយន្តហោះយោធាមួយគ្រឿងរបស់នីហ្សេរីយ៉ាបានធ្លាក់នៅក្បែររដ្ឋធានីអាប៊ូហ្សា

Admin Alynana | Feb 22, 2021
មនុស្ស ៧នាក់បានស្លាប់បន្ទាប់ពីយន្តហោះយោធាមួយគ្រឿងរបស់នីហ្សេរីយ៉ាបានធ្លាក់នៅក្បែររដ្ឋធានីអាប៊ូហ្សា
Clinic narith

សាច់រឿង៖ក្រុមមន្ត្រីបាននិយាយថា​ មនុស្ស ៧នាក់បានស្លាប់បន្ទាប់ពីយន្តហោះយោធាមួយគ្រឿងរបស់នីហ្សេរីយ៉ាបានធ្លាក់នៅក្បែររដ្ឋធានីអាប៊ូហ្សា​ (Abuja) កាលពីថ្ងៃអាទិត្យ។ 

យោងតាមមន្ត្រីនាំពាក្យរបស់យោធា​ យន្ដហោះរបស់កងកម្លាំងទ័ពអាកាស​នីហ្សេរីយ៉ាដែលបានធ្លាក់នោះបានជួបប្រទះបញ្ហាម៉ាស៊ីន។ 

យន្ដហោះដែលធ្លាក់នេះកំពុងធ្វើដំណើរទៅទីក្រុងមីនណា​ (Minna) ស្ថិតនៅក្នុងរដ្ឋនីហ្សេ​ (Niger) ភាគខាងជើងប្រទេសនីហ្សេរីយ៉ាដើម្បីព្យាយាមជួយសង្គ្រោះមនុស្ស ៤២នាក់ដែលត្រូវបានគេចាប់ពង្រត់។ 

ប្រមុខគ្រប់គ្រងផ្នែកអាកាសចរណ៍បានបញ្ជាឱ្យធ្វើការស៊ើបអង្កេតជាបន្ទាន់ទៅក្នុងករណីនេះ។

មន្ត្រីនាំពាក្យរបស់កងកម្លាំងទ័ពអាកាសនីហ្សេរីយ៉ាបាននិយាយថា​ មនុស្សដែលជិះនៅលើយន្តហោះតូចនោះបានស្លាប់ទាំងអស់។ 

សាក្សីបាននិយាយថា​ ពួកគេបានឮសំឡេងផ្ទុះយ៉ាងខ្លាំងបន្ទាប់មកយន្តហោះក៏បានផ្ទុះឆេះ៕