Alynana Media Cambodia
Icon Collap
RK Clinic
clinic narit

លោកជំទាវ ឱ វណ្ណឌីន បានអំពាវនាវកុំឲ្យមានការលាក់លៀមអី ព្រោះយើងក៏ជាជនរងគ្រោះដែរ

Admin Alynana | Feb 23, 2021
លោកជំទាវ ឱ វណ្ណឌីន បានអំពាវនាវកុំឲ្យមានការលាក់លៀមអី ព្រោះយើងក៏ជាជនរងគ្រោះដែរ
Clinic narith

ភ្នំពេញ៖ មន្ត្រីជាន់ខ្ពស់ក្រសួងសុខាភិបាលបានអះអាងថា ការរួមចំណែកទប់ស្កាត់ការចម្លងវីរុសកូវីដ-១៩ ជោគជ័យ ឬ មិនជោគជ័យ គឺអាស្រ័យលើប្រជាពលរដ្ឋខ្លួនឯង បើទោះបីជារាជរដ្ឋាភិបាលបានដាក់ចេញវិធានការការពារជាច្រើន ក្នុងការទប់ស្កាត់ជំងឺនេះក៏ដោយ។ 

ថ្លែងក្នុងសន្និសីទសារព័ត៌មាន របស់ក្រសួងសុខាភិបាល ស្ដីពីស្ថានភាពជំងឺកូវីដ-១៩នៅកម្ពុជា នាថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២១ លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាលបានឱ្យដឹងថា ដើម្បីឱ្យវិធានការនិង អន្តរាគមន៍របស់យើង អាចអនុវត្តទៅដោយរលូន គឺទាមទារឱ្យមានការចូលរួមពីប្រជាពលរដ្ឋ ជាពិសេសអ្នកដែលធ្លាប់ ទៅទីតាំងមួយ ក្នុងចំណោមទីតាំង ដែលពាក់ព័ន្ធនឹងអ្នកឆ្លងជំងឺកូវីដ។

លោកជំទាវ បានអំពាវនាវកុំមានការលាក់លៀមអី ព្រោះយើងក៏ជាជនរងគ្រោះដែរ ហើយប្រសិនបើបងប្អូនមិនបានស្វែងរក ការពិនិត្យព្យាបាលឬក៏ការឆែកឆេរ ថាតើខ្លួននឹងមានការឆ្លងវីរុសកូវីដ-១៩ហ្នឹងឬអត់ ដើម្បីយកវត្ថុសំណាកយកទៅវិភាគ ឱ្យច្បាស់ថា តើមានឬក៏មិនមាន។ហើយអ្វីដែលសំខាន់មួយទៀតនោះគឺត្រូវនៅដាច់ដោយឡែកពីក្រុមគ្រួសាររបស់យើង ធ្វើចត្តាឡីស័កនៅតាមផ្ទះសំបែងរៀងៗខ្លួនឱ្យបានគ្រប់ចំនួន១៤ថ្ងៃ ។

លោកជំទាវបន្តថា នៅក្នុងអំឡុងពេល១៤ថ្ងៃនេះ ត្រូវតាមដានសុខភាពរបស់ខ្លួនឱ្យបានជាប់ជានិច្ច ក្រែងក្នុងអំឡុងពេលហ្នឹង មានអ្វីប្រែប្រួល ប្រសិនបើមានអ្វីប្រែប្រួលត្រូវឆាប់ទំនាក់ទំនងលេខទាន់ហេតុការណ៍ ១១៥ នឹងមានក្រុមគ្រូពេទ្យចុះអន្តរាគមន៍ ជាបន្ទាន់ ដើម្បីសុខភាពរបស់បងប្អូនអាចចៀសផុតពីការវ៉ៃលុកពីវីរុសកូវីដ-១៩នេះនៅក្នុងសភាពធ្ងន់ធ្ងរ។

ក្រសួងណែនាំដល់ប្រជាពលរដ្ឋទូទាំងប្រទេស ជាពិសេសអ្នករស់នៅរាជធានីភ្នំពេញ និងខេត្តកណ្តាល ត្រូវប្រកាន់យកនូវការ ប្រុងប្រយ័ត្នខ្លួនជានិច្ច គ្រប់គ្រងក្រុមគ្រួសារឱ្យបានល្អ សហការសាមគ្គីគ្នាជួយគ្នាទៅវិញទៅមក លរួមអនុវត្តន៍ដោយម៉ឺងម៉ាត់ នូវវិធានសុខាភិបាលដើម្បីកុំឱ្យមានការឆ្លងកូវីដ-១៩៕