Alynana Media Cambodia
Icon Collap
RK Clinic
clinic narit

រោងចក្រ​ចំនួន ៩៥ ត្រូវ​បាន​បើក​ដំណើរ​ឡើង​វិញ ស្របពេលកម្មករកំពុងជាប់គាំងនៅតំបន់បិទខ្ទប់

Admin Alynana | May 03, 2021
រោងចក្រ​ចំនួន ៩៥ ត្រូវ​បាន​បើក​ដំណើរ​ឡើង​វិញ ស្របពេលកម្មករកំពុងជាប់គាំងនៅតំបន់បិទខ្ទប់
Clinic narith

ភ្នំពេញ៖ រោងចក្រ​ចំនួន ៩៥ ដែល​មាន​ទីតាំង​នៅ​ក្នុង​តំបន់​លឿង ដែល​រាជរដ្ឋាភិបាល​បាន​អនុញ្ញាត​ឲ្យ​មាន​អាជីវកម្ម ត្រូវ​បាន​បើក​ដំណើរ​ឡើង​វិញ ប្រមាណ​ជា​មួយ​អាទិត្យ​មក​ហើយ ប៉ុន្ដែ​កម្មករ​ភាគ​ច្រើន​មិន​ទាន់​អាច​ត្រឡប់​ចូល​មក​ធ្វើ​ការ​បាន​នៅ​ឡើយ ដោយ​ហេតុ​កំពុង​ជាប់​គាំង​ក្នុង​តំបន់​ក្រហម និង​តំបន់​លឿង​ទុំ។ 

យោង​តាម លោក ហេង សួរ អ្នក​នាំពាក្យ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ថ្លែង​នៅ​ក្នុង​ទូរទស្សន៍​ជាតិ​កម្ពុជា​នៅ​ក្នុង​វេទិកា​ពិសេស ស្តីពី​សកម្មភាព និង​លទ្ធផល​នៃ​ការ​អនុវត្ត​របស់​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ​ការ​ទប់​ស្កាត់​ការ​ឆ្លង​រាលដាល​នៃ​ជំងឺ​កូវីដ ១៩ ក្នុង​ប្រទេស​នៅ​ថ្ងៃទី ៣ ខែ​ឧសភា។ 

 

 

លោក ហេង សួរ ថ្លែង​ថា៖ «រោងចក្រ​នៅ​ក្នុង​នេះ (តំបន់​លឿង) គឺ​មាន​តែ ៩៥ រោងចក្រ ដែល​បាន​បើក​ដំណើរ​ការ​ឡើង​វិញ។ ចំនួន​កម្មករ​និយោជិក​បាន​ប្រហែល ៣០ ភាគរយ​នៃ​ចំនួន​កម្មករ​និយោជិត​សរុប ឬ​ស្មើ​នឹង ១ ម៉ឺន ៥ ពាន់​នាក់ ដែល​អាច​វិល​ត្រឡប់​មក​ធ្វើ​ការ​វិញ​ក្នុង​រោងចក្រ»។ 

លោក ហេង សួរ ថ្លែង​ថា៖ «ទោះបី​យើង​បាន​បើក​ដំណើរការ​រោងចក្រ ក៏​ប៉ុន្តែ​ចំនួន​បងប្អូន​កម្មករ ដែល​អាច​ទៅ​បំពេញ​ការងារ​បាន គឺ​មិន​ទាន់​បាន​ពេញលេញ​នៅ​ឡើយ​ទេ»។

 

កម្មករ​ដែល​មិន​អាច​វិល​ត្រឡប់​មក​ធ្វើ​ការ​ជា​ធម្មតា​វិញ​បាន​ទាំង​អស់ ព្រោះ​ពួក​គេ​បាន​បន្ត​ស្នាក់​នៅ​ផ្ទះ​ជួល ដែល​កំពុង​ស្ថិត​ក្នុង​តំបន់​ក្រហម និង​តំបន់​លឿង​ទុំ ដោយ​មិន​អាច​ចេញ​ធ្វើ​ចរាចរណ៍​បាន ខណៈ​កម្មករ​មួយ​ចំនួន​ដែល​មាន​លំនៅឋាន​ជាប់​រាជធានី​ភ្នំពេញ ក៏​មិន​អាច​វិល​ត្រឡប់​ចូល​មក​ធ្វើ​ការ​នៅ​រោងចក្រ ដែល​បាន​បើក​ដំណើរ​ក្នុង​ពេល​នេះ​ផង​ដែរ។

 

លោក ធន់ ថ្លែង​ថា៖ «បើ​សិន​ជា​រដ្ឋាភិបាល បើក​ដំណើរការ​ភ្នំពេញ​វិញ ហើយ​បិទ​ចរាចរណ៍​តែ​តំបន់​ណា ដែល​មាន​បញ្ហា​ក៏​ជា​ការ​ដែល​ល្អ​ដែរ ដើម្បី​ឲ្យ​អ្នក​ដែល​មិន​ពាក់ព័ន្ធ​នេះ អាច​ដំណើរការ និង​ដោះស្រាយ​សេដ្ឋកិច្ច​ជីវភាព និង​ការ​រស់នៅ​របស់​ខ្លួន​បាន​ល្អ​ប្រសើរ»។