Alynana Media Cambodia
Icon Collap
RK Clinic
clinic narit

ស្ថានទូតថៃឃើញស្ថានភាពមិនស្រួលនៅឥណ្ឌា បានប្រាប់ឲ្យពលរដ្ឋរបស់ខ្លួន ចាកចេញពីប្រទេសនេះ

Admin Alynana | May 04, 2021
ស្ថានទូតថៃឃើញស្ថានភាពមិនស្រួលនៅឥណ្ឌា បានប្រាប់ឲ្យពលរដ្ឋរបស់ខ្លួន ចាកចេញពីប្រទេសនេះ
Clinic narith

ស្ថានទូតថៃប្រចាំនៅទីក្រុង New Delhi កាលពីថ្ងៃចន្ទ បានផ្តល់យោបល់ឲ្យប្រជាជនថៃ ចាកចេញពីប្រទេសឥណ្ឌា ដោយសារតែស្ថានភាពជំងឺកូវីដ-១៩ ដ៏ធ្ងន់ធ្ងរនៅទីនោះ។

ស្ថានទូតបាននិយាយថា ប្រជាជនថៃដែលមិនចាំបាច់ស្នាក់នៅក្នុងប្រទេសអាស៊ីខាងត្បូងមួយនេះ គួរតែចុះឈ្មោះដើម្បីវិលត្រឡប់ទៅប្រទេសកំណើតវិញ តាមជើងហោះហើរធ្វើមាតុភូមិនិវត្តន៍ដែលគ្រោងចេញដំណើរពីទីក្រុង Chennai នៅថ្ងៃសៅរ៍នេះ និងចេញពី New Delhi នៅថ្ងៃទី១៥ខែឧសភា។

ម្យ៉ាងវិញទៀត អ្នកដែលត្រូវការវិលត្រឡប់ជាបន្ទាន់ អាចចុះឈ្មោះសម្រាប់ការធ្វើមាតុភូមិនិវត្តន៍តាមជើងហោះហើរពិសេស នៅថ្ងៃពុធស្អែកនេះ។

ស្ថានទូតថៃបាននិយាយថា ជំងឺកូវីដ-១៩ បានរីករាលដាលយ៉ាងលឿននៅក្នុងប្រទេសឥណ្ឌា ចាប់តាំងពីពាក់កណ្តាលខែមេសាមក ហើយទីតាំងវេជ្ជសាស្ត្រជាច្រើន កំពុងឈានទៅរកការដួលរលំ៕

ប្រភព៖ Bangkok Post