Alynana Media Cambodia
Icon Collap
RK Clinic
clinic narit

លទ្ធផល​បឋម​នៃ​ជម្រឿន​សត្វ​ស្លាបបានរ​កឃើញ ៩១ ​ប្រភេទនៅខេត្តតាកែវ, ៣៤ប្រភេទទៀតនៅកំពត

Admin Alynana | Jan 28, 2023
លទ្ធផល​បឋម​នៃ​ជម្រឿន​សត្វ​ស្លាបបានរ​កឃើញ ៩១ ​ប្រភេទនៅខេត្តតាកែវ, ៣៤ប្រភេទទៀតនៅកំពត
Clinic narith

កំ​ពតៈ លទ្ធផល​បឋម​នៃ​ជម្រឿន​សត្វ​ស្លាប​ទឹក​អាស៊ី​ប្រចាំឆ្នាំ​ ២០២៣ បាន​បង្ហាញថា សត្វ​ស្លាប​ចំនួន​ ៩១​ ប្រភេទ​ ត្រូវបាន​កត់ត្រា​នៅ​តំបន់ការពារទេសភាព​បឹង​ព្រែក​ល្ពៅ ខេត្តតាកែវ និង​ចំនួន ៣៤​ ប្រភេទ ​ត្រូវបាន​កត់ត្រា​នៅ​តំបន់ការពារទេសភាព​អន្លង់​ព្រីង ខេត្តកំពត​។

​កាលពី​សប្ដាហ៍​ទី​៣ ខែមករា អង្គការ​ជីវិត​ធម្មជាតិ​នៅ​កម្ពុជា បាន​សហការ​ជាមួយ​មន្ត្រី​ឧ​ទ្យា​នុ​រក្ស​នៃ​តំបន់ការពារទេសភាព​បឹង​ព្រែក​ល្ពៅ និង​តំបន់ការពារទេសភាព​អន្លង់​ព្រីង ដើម្បី​ធ្វើ​ជំរឿន​សត្វ​ស្លាប​ទឹក​អាស៊ី (Asian Water Bird Census) ប្រចាំឆ្នាំ​២០២៣​។

​អង្គការ​ជីវិត​ធម្មជាតិ​នៅ​កម្ពុជា​បានឱ្យដឹង​តាមរយៈ​ហ្វេ​ស​ប៊ុ​កនា​ថ្ងៃទី​២៨ ខែមករា ថា​៖ «​ជាទ​ល្ធ​ផល សត្វ​ស្លាប​គ្រប់​ប្រភេទ​ត្រូវបាន​កត់ត្រា​ក្នុងនោះដែរ មាន​ចំនួន​៩១​ប្រភេទ​កត់ត្រា​នៅ​តំបន់ការពារទេសភាព​បឹង​ព្រែក​ល្ពៅ ខេត្តតាកែវ និង​ចំនួន ៣៤​ប្រភេទ កត់ត្រា​នៅ​តំបន់ការពារទេសភាព​អន្លង់​ព្រីង ខេត្តកំពត​»៕

CreneDSC06519 (1)DSC06736DSC06794DSC06862