ប្រទេសថៃបានក្លាយជាប្រទេសជាប់លំដាប់លេខ ៣ ក្នុងការនាំចូលទំនិញមកកម្ពុជាច្រើនជាងគេ ខណៈដែលប្រទេសវៀតណាមជាប់លេខ២ និងចិនឈរនៅលំដាប់លេខ១ លើការនាំទំនិញមកកម្ពុជា។នេះបើយោងតាមស្ថិតិពាណិជ្ជកម្មនាំចូលក្នុងខែ មិថុនា ឆ្នាំ ២០២៣ របស់អគ្គនាយកដ្ធានគយនិងរដ្ធាករកម្ពុជា។
តាមប្រភពដដែលខាងលើបានឱ្យដឹងទៀតថា រាល់ទំនិញដែលនាំចូលពីប្រទេសទាំងនោះ រួមមានប្រភេទទំនិញដូចជា៖
- រ៉ែប្រើជាគ្រឿងចំហេះ ប្រេងខនិជ និងផលិតផលពីការចម្រាញ់
- ផលិតផលបានពីការចាក់ដោយម្ជុល
- ម៉ាស៊ីននិងឧបករណ៍អគ្គិសនីនិងបំណែកភាពរបស់វា
- ម៉ាស៊ីននិងបវិធានមេកានិក សម្ភារអគ្គិសនី
- សរសៃអំបោះសិប្បនិម្មិតខ្លីៗ
- ផលិតផលគីមីផ្សេងៗនៃឧស្សាហកម្មគីមី
- វត្ថុធាតុប្លាស្ទិក និងវត្ថុធ្វើពីប្លាស្ទិក កៅស៊ូ និងវត្ថុធ្វើពីកៅស៊ូ
- យាន ក្រៅពីអយស្ម័យយាន ឬ អយរថយន្តអគ្គិសនី និងបំណែករបស់វា
- អាលុយមីញ៉ូម និងវត្ថុធ្វើពីអាលុយមីញ៉ូម
- កប្បាស ក្រដាស កាតុង ផលិតផលពីម្សៅក្រដាស
- វត្ថុធ្វើពីដែកឬដែកថែប
- និងជីកសិកម្ម ផ្សេងៗជាច្រើនទៀត៕