Alynana Media Cambodia
Icon Collap
clinic narit

វៀតណាមជាប្រទេសដំបូងគេដែលបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ជាមួយអ៊ីស្រាអែល

Media LNN | Jul 28, 2023
វៀតណាមជាប្រទេសដំបូងគេដែលបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ជាមួយអ៊ីស្រាអែល
Clinic narith

វៀតណាមបានក្លាយជាប្រទេសអាស៊ីអាគ្នេយ៍ដំបូងគេដែលបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) ជាមួយអ៊ីស្រាអែល។ហើយការចុះកិច្ចព្រមព្រៀងជាមួយអ៊ីស្រាអែលនេះ ធ្វើឱ្យវៀតណាមទទួលបានការដកពន្ធលើផលិតផលវៀតណាមដល់ទៅ ៨៦% ឯណោះ។នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន VN Express​ ។
Photo 2023 07 25 16 25 10 E1690292619597

បើតាមប្រភពដដែលបានឱ្យដឹងថា ការចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីវៀតណាម-អ៊ីស្រាអែលនេះនឹងជួយសម្រួលទៅទំហំពាណិជ្ជកម្មរបស់វៀតណាមជាច្រើន ទាំងការអនុគ្រោះពន្ធ ៨៦ភាគរយរាល់ទំនិញនាំចេញពីវៀតណាម និងការអនុគ្រោះពន្ធ ៩៣ភាគរយនៃផលិតផលអ៊ីស្រាអែលផងដែរ។ បន្ថែមពីនោះការចុះកិច្ចពាណិជ្ជកម្មសេរីបានជួយឱ្យវៀតណាមនូវការនាំចេញទំនិញរបស់ខ្លួនចូលទៅកាន់ទីផ្សារផ្សេងទៀត ដូចជាមជ្ឈិមបូព៌ា អាហ្រ្វិកខាងជើង ឬអឺរ៉ុបខាងត្បូងយ៉ាងងាយស្រួល។
Ftas Provide Impetus for Exports

ជាថ្នូរនឹងគ្នា អ៊ីស្រាអែលក៏នឹងអាចទទួលបានសិទ្ធិចូលទៅកាន់អាស៊ាន និងឥណ្ឌូប៉ាស៊ីហ្វិក ក៏ដូចជាប្រទេសសេដ្ឋកិច្ចធំៗផ្សេងទៀត ដែលវៀតណាមបានចុះហត្ថលេខាលើ FTAs ​​ជាមួយ ខណៈដែលបច្ចុប្បន្នអ៊ីស្រាអែលជាទីផ្សារនាំចេញធំជាងគេទី ៣ និងជាដៃគូពាណិជ្ជកម្មធំជាងគេទី ៥ សម្រាប់វៀតណាមនៅអាស៊ីខាងលិច។
Kiftaisraeljpeg46151690289207 1319 8164 1690297596

គូសបញ្ជាក់ផងដែរថា រហូតមកដល់ពេលនេះ វៀតណាមបានចុះហត្ថលេខាពាណិជ្ជកម្មសេរី FTA ទ្វេភាគី និងពហុភាគីចំនួន ១៦ ប្រទេសមកហើយ និងបានជួយឱ្យទំហំពាណិជ្ជកម្មរបស់វៀតណាមនៅឆ្នាំ ២០២២ ឈានដល់កម្រិតបំបែកកំណត់ត្រា ៧៣២,៥$ ពាន់លានដុល្លារ មានការកើនឡើង ៩,៥% បើធៀបនឹងពេលដូចគ្នាក្នុងឆ្នាំ ២០២១។ លើសពីនេះ វៀតណាមក៏នឹងកំពុងស្ថិតក្នុងការចរចារចុះកិច្ចព្រមព្រៀង FTA ចំនួនបីបន្ថែមទៀតគឺវៀតណាម - UAE វៀតណាម - EFTA (ជាមួយស្វីស ន័រវេស អៀរឡង់ និងលីចតេនស្ទីន) និង FTA អាស៊ាន-កាណាដាផងដែរ៕