Alynana Media Cambodia
Icon Collap
RK Clinic
clinic narit

សម្តេចហេង សំរិន ប្រធានរដ្ឋសភា ដឹកនាំគណៈប្រតិភូសភាកម្ពុជា ចូលរួមពិធីបើកមហាសន្និបាតអន្តរសភាអាស៊ាន(AIPA) លើកទី៤១

Sang Kim | Sep 08, 2020
សម្តេចហេង សំរិន ប្រធានរដ្ឋសភា ដឹកនាំគណៈប្រតិភូសភាកម្ពុជា ចូលរួមពិធីបើកមហាសន្និបាតអន្តរសភាអាស៊ាន(AIPA) លើកទី៤១
Clinic narith

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា ដឹកនាំគណៈប្រតិភូជាន់សភានៃព្រះរាជាណាចក្រកម្ពុជា ចូលរួមពិធីបើកមហាសន្និបាតអន្តរសភាអាស៊ាន(AIPA) លើកទី៤១ តាមប្រព័ន្ធវីដេអូ ដែលផ្សាយចេញពីទីក្រុងហាណូយ សាធារណរដ្ឋសង្គមនិយមវៀតណាម នាព្រឹកថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២០។ 0AA3DB39-D5E2-452C-9AD4-189A1113D8AA

សូមជម្រាបថា តបតាមការអញ្ជើញ របស់ លោកជំទាវ ង្វៀន ធីគីមងិន (Nguyen Thi Kim Ngan) ប្រធានរដ្ឋសភា នៃសាធារណរដ្ឋសង្គមនិយមវៀតណាម និងជាប្រធានអន្តរសភាអាស៊ាន(AIPA) លើកទី៤១ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់សភានៃព្រះរាជាណាចក្រកម្ពុជា ចូលរួមមហាសន្និបាតអន្តរសភាអាស៊ាន(AIPA) លើកទី៤១ ដែលប្រព្រឹត្តទៅតាមរយៈប្រព័ន្ធវីដេអូ(Video Conference) ផ្សាយចេញ ពីទីក្រុងហាណូយ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ចាប់ពីថ្ងៃទី៨ ដល់ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២០។2F05147C-6B6C-4F0C-BBBE-9E2CFE2F9AF6

មហាសន្និបាតអន្តរសភាអាស៊ាន លើកទី៤១ ប្រារព្ធធ្វើឡើងក្រោមប្រធានបទ “ការទូតសភា ដើម្បីសម្រេចបានសហគមន៍អាស៊ាន ប្រកបដោយភាពស្អិតរមួត និងឆ្លើយតប”។ នៅក្នុងកំឡុងពេលនៃមហាសន្និបាតនេះ នឹងមានកិច្ចប្រជុំតាមគណៈកម្មាធិការជាច្រើនរបស់អាយប៉ាដែល សម្តេចប្រធានរដ្ឋសភា និងសមាជិកគណៈប្រតិភូ ចូលរួមប្រជុំមានដូចជា កិច្ចប្រជុំពេញអង្គ កិច្ចប្រជុំគណៈកម្មាធិការស្រ្តី(WAIPA) កិច្ចប្រជុំសមាជិកសភាអាយប៉ាវ័យក្មេង កិច្ចប្រជុំគណៈកម្មាធិការនយោបាយ កិច្ចប្រជុំគណៈកម្មាធិការសេដ្ឋកិច្ច កិច្ចប្រជុំគណៈកម្មាធិការសង្គមកិច្ច និង កិច្ចប្រជុំគណៈកម្មាធិការរៀបចំជាដើម។

សូមជម្រាបថា អន្តរសភាអាស៊ាន ដែលហៅកាត់ថា អាយប៉ា(AIPA) ជាអង្គការអន្តរសភា តំណាងស្ថាប័ននីតិប្បញ្ញត្តិ នៃបណ្តាប្រទេសជាសមាជិកសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍(ASEAN) ដែលមាន ប្រទេសប្រ៊ុយណេ កម្ពុជា ឥណ្ឌូណេស៊ី ឡាវ ម៉ាឡេស៊ី មីយ៉ាន់ម៉ា សឹង្ហបុរី ថៃ វៀតណាម និងហ្វីលីពីន។  

អន្តរសភាអាស៊ាន ជាការប្រមូលផ្តុំសំឡេងប្រជាពលរដ្ឋក្នុងសហគមន៍អាស៊ាន ជាដៃគូរបស់អាស៊ាន ក្នុងការជំរុញឱ្យសម្រេចបាននូវគោលដៅសហគមន៍អាស៊ានតែមួយ។ មហាសន្និបាតអន្តរសភាអាស៊ាន បានប្រារព្ធ ធ្វើជារៀងរាល់ឆ្នាំ ដោយប្រទេសជាសមាជិកផ្លាស់វេនគ្នាតាមលំដាប់អក្ខរក្រមនៃឈ្មោះប្រទេសតាមអក្សរឡាតំាង៕A8AD9950-4FF5-426A-8744-E4F48487AC21