Alynana Media Cambodia
Icon Collap
RK Clinic
clinic narit

ខ្សែប្រយុទ្ធលំដាប់កំពូលរបស់ក្លឹបបាល់ទាត់ PSG ពីររូប ត្រូវបានតេស្ដឃើញវិជ្ជមានវីរុសCovid-19

Sang Kim | Sep 09, 2020
ខ្សែប្រយុទ្ធលំដាប់កំពូលរបស់ក្លឹបបាល់ទាត់ PSG ពីររូប ត្រូវបានតេស្ដឃើញវិជ្ជមានវីរុសCovid-19
Clinic narith

យោងតាមការចុះផ្សាយរបស់សារព័ត៌មាន CNN កាលពីថ្ងៃអង្គារម្សិលមិញបានលើកឡើងថា​ កីឡាករបាល់ទាត់លំដាប់កំពូលរបស់ប្រទេស បារាំង Kylian Mbappe ត្រូវបានធ្វើតេស្តឃើញវិជ្ជមាននៃវីរុសCovid-19 នៅខណៈពេលគេបានចូលរួមប្រកួតដំណាងឲ្យប្រទេសរបស់ខ្លួន នេះបើតាមការលើកឡើងរបស់សហព័ន្ធកីឡាបាល់ទាត់របស់ប្រទេសបារាំងកាលពីថ្ងៃច័ន្ទដើមសប្ដាហ៍កន្លងទៅ ។ 

កីឡាករបាល់ទាត់ Mbappe ត្រូវបានធ្វើតេស្ដកាលពីថ្ងៃច័ន្ទពេលព្រឹក ហើយឃើញថា លទ្ធផលវិជ្ជមាន ហើយក៏ត្រូវបានដាក់ដាច់ដោយឡែកពីមិត្តរួមក្រុមផ្សេងទៀត នៅខណៈពេលប្រទេសបារាំងបានកំណត់ពេល ដើម្បីប្រកួតជាមួយប្រទេស Croatia ក្នុងទីក្រុងបារីសក្នុងពានរង្វាន់ UEFA ។ 

កីឡាករបាល់ទាត់វ័យ២១ឆ្នាំរូបនេះ គឺជាសមាជិកទី៧ហើយរបស់ក្រុមបាល់ទាត់ PSG ដែលត្រូវបានតេស្ដឃើញវិជ្ជមាននៃវីរុសCovid-19ក្នុងរយៈពេលប៉ុន្មានសប្ដាហ៍ថ្មីៗនេះ ។ 

ចំណែកកីឡាករលំដាប់កំពូលរបស់ក្លឹបបាល់ទាត់ PSG មួយរូបទៀងគឺ Neymar ក៏ត្រូវបានរាយការណ៍ថាជាសមាជិកម្នាក់ក្នុងចំណោមសមាជិកចំនួន៦រូបផ្សេងទៀត ដែលត្រូវបានតេស្ដឃើញវិជ្ជមានៃវីរុសCovid-19 កាលពីសប្ដាហ៍មុន ។   

ក្លឹបបាល់ទាត់ PSG បានរៀបចំការប្រកួតក្នុងទឹកដីសម្រាប់ថ្ងៃព្រហស្បតិ៍ ប៉ុន្តែពេលនេះពួកគេជួបបញ្ហាដោយ សមាជិករួមក្រុមជាច្រើននាក់បានឆ្លងវីរុសCovid-19 ហើយវាជាឧបសគ្គសម្រាប់ការប្រកួតក្នុងរដូវកាលនេះ​ ។ 

លោក Angel Di Maria និង លោក Leandro Paredes បានចូលរួមមើលក្នុងការធ្វើតេស្ដឃើញវិជ្ជមានរបស់កីឡាករ Neymar ក្នុងពេលរយៈថ្មីៗនេះ ខណៈពេលជំនួយការរបស់ពួកគេក៏ បានបញ្ជាក់តាមរយៈ អ៊ីមែលដល់សារព័ត៌មាន CNN កាលពីសប្ដាហ៍ផងដែរ ។ 

ចំណែកសារព័ត៌មានក្នុងប្រទេសបារាំងក៏បានចុះផ្សាយថា សមាជិករបស់ក្រុមបាល់ទាត់ PSG ចំនួនបីនាក់ តេស្ដឃើញវិជ្ជមាននៃវីរុសCovid-19 ក្រោយពួកគេប្រឡប់មកពី វិស្សមកាល នៅប្រទេសអេស្ប៉ាញវិញ៕