Alynana Media Cambodia
Icon Collap
RK Clinic
clinic narit

Twitter (ធ្វីតធ័រ)លុបចោលគណនីរាប់រយដែលមានជាប់ទាក់ទងនឹងប្រទេសអ៊ឺរ៉ង់ រុស្ស៊ីនិងអាមេនី

Admin Alynana | Feb 24, 2021
Twitter (ធ្វីតធ័រ)លុបចោលគណនីរាប់រយដែលមានជាប់ទាក់ទងនឹងប្រទេសអ៊ឺរ៉ង់ រុស្ស៊ីនិងអាមេនី
Clinic narith

Twitter(ធ្វីតធ័រ)ដែលជាបណ្តាញទំនាក់ទំនងសង្គមយក្សដ៏ធំមួយនៅថ្ងៃអង្គារ បានសម្រេចលុបចោលគណនីយ្យធ្វីតធ័រចំនួន៣៧៣គណនីយ្យ ដែលសុទ្ធសឹងជាគណនីយ្យមានទំនាក់ទំនងទៅនឹងប្រទេសរស្ស៊ី ប្រទេសអាមេនី ហើយនិងប្រទេសអ៊ឺរ៉ង់ ដែលបានល្មើសនឹងគោលនយោបាយរបស់ក្រុមហ៊ុនធ្វីតធ័រ។

ក្រុមហ៊ុនធ្វីតធ័របានអោយដឹងថា ក្រុមហ៊ុនបានលុបចោលគណនីយ្យ២៣៨ ដែលធ្វើប្រតិបត្តិការមកពីប្រទេសអ៊ឺរ៉ង់ ដោយសារគណនីយ្យទាំងនោះ បានល្មើសនឹងគោលនយោបាយផ្សេងៗរបស់ខ្លួន។

ក្រុមហ៊ុនធ្វីតធ័របន្តអោយដឹងថា គណនីយ្យធ្វីតធ័រ១០០ ដែលមានទំនាក់ទំនងនឹងប្រទេសរុស្ស៊ី ក៏ត្រូវបានលុបចោលផងដែរ ដោយសារនិយាយរៀបរាប់ប៉ះពាល់ដល់ទំនុកចិត្តនៅក្នុងអង្គការណាតូ(NATO) និងនិយាយមានគោលដៅទៅលើសហរដ្ឋអាមេរិក និងសហភាពអ៊ឺរ៉ុប។  រឿងរ៉ាវត្រូវបានអ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ី លោកស្រី Maria Zakharova លើកឡើងថា រដ្ឋាភិបាលទីក្រុងម៉ូស្គូ បានគ្រោងនឹងពិនិត្យទៅលើហេតុផលដែលក្រុមហ៊ុនធ្វីតធ័របិទគណនីយ្យទាំងនោះ។ នេះបើតាមការអោយដឹងពីសារព័ត៌មានរុស្ស៊ី។

ជាមួយគ្នាក្រុមហ៊ុនធ្វីតធ័រ បានលុបចោលគណនីយ្យចំនួន៣៥ដែលមានទំនាក់ទំនងនឹងប្រទេសអាមេនី ដោយបន្ថែមថាគណនីយ្យទាំងនោះ បានបង្កើតឡើងមានគោលដៅវាយប្រហារលើប្រទេសអាស៊ែបៃហ្សង់។