Alynana Media Cambodia
Icon Collap
RK Clinic
clinic narit

ក្រុមហ៊ុនអចលនទ្រព្យចិនខាត៤.៥ពាន់លាន$ត្រឹម៦ខែឆ្នាំនេះខណៈភាគហ៊ុនធ្លាក់ថ្លៃជិត៩០%

Media LNN | Aug 29, 2023
ក្រុមហ៊ុនអចលនទ្រព្យចិនខាត៤.៥ពាន់លាន$ត្រឹម៦ខែឆ្នាំនេះខណៈភាគហ៊ុនធ្លាក់ថ្លៃជិត៩០%
Clinic narith

ក្រុមហ៊ុនEvergrande ដែលជាក្រុមហ៊ុនអចលនទ្រព្យធំបំផុតទី២របស់ចិនកំពុងស្ពាយបំណុលរាប់ពាន់លានដុល្លារនៅតែបន្តរកស៊ីខាងថែមទាំងដាក់ពាក្យការពារក្ស័យធនទៅកាន់តុលាការក្ស័យធនអាមេរិកកាលពីពេលថ្មីៗខណៈត្រឹម៦ខែដំបូងឆ្នាំ២០២៣ក្រុមហ៊ុននេះរកស៊ីខាតប្រមាណជា៤.៥ពាន់លានដុល្លារ។

បើយោងតាមការចុះផ្សាយរបស់ CNBC បានឲ្យដឹងថាភាគហ៊ុនរបស់ Evergrande បានធ្លាក់ថ្លៃប្រមាណជា៨៧%នៅថ្ងៃច័ន្ទនេះក្រោយពីបើកឲ្យមានការជួញដូរនៅលើផ្សារហ៊ុនហុងកុងបន្ទាប់ពីក្រុមហ៊ុននេះត្រូវបានផ្អាកមិនឲ្យវិនិយោគិនធ្វើការជួញដូរភាគហ៊ុននៅលើផ្សារហ៊ុនចំនួន១៧ខែចាប់តាំងពីខែមីនាឆ្នាំ២០២២កន្លងទៅនេះ។

ប្រភពដដែលបានឲ្យដឹងថាភាគហ៊ុនរបស់ Evergrande បានធ្លាក់ចុះគំហុកមកត្រឹមតែ២២សេនដុល្លារហុងកុងប៉ុណ្ណោះក្នុងមួយហ៊ុននៅថ្ងៃនេះ ហើយបើធៀបនឹងតម្លៃហ៊ុនកាលបិទមុនឲ្យជួញដូរកាលពីខែមីនាឆ្នាំ២០២២ កាលនោះភាគហ៊ុនក្រុមហ៊ុននេះមានតម្លៃ១.៦៥ដុល្លារហុងហុង។
Bom nợ China Evergrande dưới góc nhìn BestSC

ការបើកឲ្យមានការជួញដូរភាគហ៊ុនរបស់Evergrande បានធ្វើឡើងស្របពេលដែលក្រុមហ៊ុននេះបានបង្ហោះពីរបាយការណ៍ហិរញ្ញវត្ថុរបស់ខ្លួនដែលបង្ហាញពីការរកស៊ីខាតប្រមាណ៤.៥ពាន់លានដុល្លារក្នុងរយៈពេល៦ខែដំបូងនៃឆ្នាំ២០២៣។ យ៉ាងណាមិញតួចលេខខាតនេះគឺតិច​ជាងមុននឹងធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំ

គួរបញ្ជាក់ផងដែរថាកាលពីពេលថ្មីៗនេះ Evergrande ដែលជាក្រុមហ៊ុនអចលនទ្រព្យធំបំផុតទី២របស់ចិនបានដាក់ពាក្យស្នើសុំការពារពីការក្ស័យធនជំពូកទី១៥ទៅកាន់តុលាការអាមេរិកខណៈបំណុលរបស់ខ្លួនឡើងដល់ជាង៣០០ពាន់លានដុល្លារជាក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យដែលបំណុលជាប់ខ្លួនច្រើនបំផុតក្នុងលោក។
Empty Buildings in China's Provincial Cities Testify to Evergrande Debacle - WSJ
ការដាក់ពាក្យសុំការពារក្ស័យធនរបស់ក្រុមហ៊ុន Evergrande ទៅកាន់តុលាការអាមេរិកគឺដើម្បីឲ្យតុលាការក្ស័យធននៅអាមេរិកជួយចូលអន្តរាគមន៍ឆ្លងព្រំដែនដែលពាក់ព័ន្ធនឹងក្រុមហ៊ុនបរទេសជាពិសេស Evergrande ផ្ទាល់ដើម្បីធ្វើការកែទម្រង់ក៏ដូចជាជួបសម្របសម្រួលទៅដល់ម្ចាស់បំណុលដែលEvergrande កំពុងជំពាក់។ លើសពីនេះការដាក់ពាក្យសុំការពារក្ស័យធននេះនឹងជួយការពារទ្រព្យកូនបំណុល( Evergrande) ក៏ដូចជាសម្របសម្រួលនិងសង្រ្គោះក្រុមហ៊ុនEvergrande ដែលកំពុងជួបវិបត្តិហិរញ្ញវត្ថុធ្ងន់ធ្ងរ៕