Alynana Media Cambodia
Icon Collap
RK Clinic
clinic narit

សហរដ្ឋអាមេរិកបដិសេធសំណើរបស់ថៃ ជុំវិញការបញ្ជាទិញយន្តហោះ F-35

Media LNN | May 27, 2023
សហរដ្ឋអាមេរិកបដិសេធសំណើរបស់ថៃ ជុំវិញការបញ្ជាទិញយន្តហោះ F-35
Clinic narith


រដ្ឋាភិបាលថៃបានបញ្ជាក់ថា សហរដ្ឋអាមេរិកបានច្រានចោលសំណើរបស់កងទ័ពអាកាសថៃ ក្នុងការបញ្ជាទិញយន្តហោះចម្បាំងបំបាំងកាយ F-35A ភ្លាមៗ ដោយលើកឡើងពីរយៈពេលរង់ចាំដ៏យូរ និងតម្រូវការនៃការវិនិយោគដ៏ច្រើននៅក្នុងហេដ្ឋារចនាសម្ព័ន្ធ និងការបណ្តុះបណ្តាលជាដើម។

អ្នកនាំពាក្យកងទ័ពអាកាសថៃ លោក Prapas Sornchaidee បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយនៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះថា ដោយផ្អែកលើការបញ្ជាទិញបច្ចុប្បន្ន និងផែនការផលិតកម្មសម្រាប់យន្តហោះ F-35 ដែលផលិតដោយក្រុមហ៊ុន Lockheed Martin Corp វានឹងត្រូវចំណាយពេលយ៉ាងហោចណាស់ ១០ឆ្នាំ ដើម្បីបញ្ជូនយន្តហោះបំបាំងកាយដ៏ទំនើបនេះទៅឱ្យអ្នកទិញថ្មី។