Alynana Media Cambodia
Icon Collap
RK Clinic
clinic narit

G7 សមាជិកទាំងអស់បានឯកភាពគ្នា សម្រេចហាមឃាត់ការនាំចេញត្បូងពេជ្ររុស្ស៊ី

Media LNN | May 19, 2023
G7 សមាជិកទាំងអស់បានឯកភាពគ្នា សម្រេចហាមឃាត់ការនាំចេញត្បូងពេជ្ររុស្ស៊ី
Clinic narith

ថ្ងៃដំបូងនៃកិច្ចប្រជុំកំពូល G7 សមាជិកទាំងអស់បានឯកភាពគ្នា លើការកំណត់ទណ្ឌកម្ម​សេដ្ឋកិច្ចថ្មីទៅលើ​ប្រទេសរុស្ស៊ី ដែលនោះគឺជាការហាមឃាត់ការនាំចេញត្បូងពេជ្រ។ នេះបើតាមការចុះផ្សាយពី BBC។ប្រភពដដែលបន្ថែមថា ឧស្សាហកម្មត្បូងពេជ្ររុស្ស៊ី ធ្លាប់មានតម្លៃរហូតដល់ ៤ពាន់លានដុល្លារ សម្រាប់ការនាំចេញកាលពីឆ្នាំ ២០២១។

ដោយឡែក អាមេរិក និងអឺរ៉ុប​ធ្លាប់បាន​ប្រកាសដែរថា នឹងរួមចំណែក​ហាមឃាត់ការនាំចេញ​ត្បូងពេជ្រ គ្រឿងសមុទ្រ និងស្រាវូដកា​របស់រុស្ស៊ីកាលពីឆ្នាំទៅ ខណៈអង់គ្លេស​សន្យាថា នឹង​កាត់បន្ថយ​ការនាំទំនិញពីរុស្ស៊ី។

ក្រៅពីត្បូងពេជ្រ ការនាំចូលទង់ដែង អាលុយមីញ៉ូម និងនីកែលពីរុស្ស៊ី ក៏នឹងត្រូវបានរារាំងផងដែរ ក្រោមច្បាប់ដែលនឹងត្រូវដាក់ឱ្យប្រើប្រាស់នៅចុងឆ្នាំនេះ៕