Alynana Media Cambodia
Icon Collap
RK Clinic
clinic narit

ផលិតផលក្នុងស្រុកសរុប (GDP) របស់ប្រទេសចិនកើនឡើង ៤ភាគរយនៅត្រីមាសទី១ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន

Media LNN | Apr 21, 2023
ផលិតផលក្នុងស្រុកសរុប (GDP) របស់ប្រទេសចិនកើនឡើង ៤ភាគរយនៅត្រីមាសទី១ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន
Clinic narith

ទិន្នន័យផ្លូវការបានបង្ហាញកាលពីថ្ងៃអង្គារថា សេដ្ឋកិច្ចរបស់ប្រទេសចិនបានកើនឡើងក្នុងល្បឿនលឿនជាងការរំពឹងទុក ៤,៥ភាគរយនៅក្នុងត្រីមាសទីមួយ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ខណៈដែលក្រុមអ្នកបង្កើតគោលនយោបាយចាត់វិធានការជំរុញកំណើនសេដ្ឋកិច្ចបន្ទាប់ពីបញ្ចប់វិធានទប់ស្កាត់ជំងឺកូវីដដ៏តឹងរ៉ឹងកាលពីខែធ្នូ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ។

ក្រុមអ្នកវិភាគដែលត្រូវបានស្ទង់មតិដោយទីភ្នាក់ងារព័ត៌មានរ៉យទ័របានរំពឹងថា ផលិតផលក្នុងស្រុកសរុប (GDP) របស់ប្រទេសចិនកើនឡើង ៤ភាគរយនៅត្រីមាសទី១ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ពីកំណើន ២,៩ភាគរយនៅក្នុងត្រីមាសទី៤ ឆ្នាំ២០២២។

ទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍ដោយដកស្រង់ទិន្នន័យដែលចេញផ្សាយដោយការិយាល័យស្ថិតិជាតិ (NBS) ចិនថា បើធៀបនឹងត្រីមាសវិញ GDP បានកើនឡើង ២,២ភាគរយនៅក្នុងអំឡុងពេលពីខែមករាដល់ខែមីនា ធៀបនឹងការរំពឹងទុកដែលថានឹងកើនឡើង ២,២ភាគរយ។

ទិន្នន័យថ្មីៗបង្ហាញថា សេដ្ឋកិច្ចរបស់ប្រទេសចិនកំពុងស្ទុះងើបឡើងវិញបន្ទាប់ពីមានការអាក់ខានផ្សេងៗដែលបណ្តាលមកពីការដកចេញភ្លាមៗនៃវិធានការទប់ស្កាត់ជំងឺកូវីដ-១៩ កាលពីខែធ្នូ ដែលនាំមុខដោយការប្រើប្រាស់ សេវាកម្ម និងហេដ្ឋារចនាសម្ព័ន្ធ ប៉ុន្តែការធ្លាក់ចុះអតិផរណា និងការកើនឡើងប្រាក់សន្សំនៅធនាគារ កំពុងចោទជាសំណួរអំពីភាពរឹងមាំនៃតម្រូវការក្នុងស្រុក។

រដ្ឋាភិបាលចិនបានកំណត់ទិសដៅទាបសម្រាប់កំណើនសេដ្ឋកិច្ចនៅឆ្នាំនេះ ពោលគឺប្រហែល ៥ភាគរយ បន្ទាប់ពីខកខានសម្រេចបានទិសដៅកំណើនសេដ្ឋកិច្ចនៅឆ្នាំ២០២២។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ៕