Alynana Media Cambodia
Icon Collap
RK Clinic
clinic narit

ក្រសួងហិរញ្ញវត្ថុថៃទម្លាក់ការព្យាករណ៍ នូវកំណើនសេដ្ឋកិច្ចឆ្នាំ ២០២៣ របស់ខ្លួនមកនូវ មកនៅត្រឹម ៣,៥%

Media LNN | Jul 27, 2023
ក្រសួងហិរញ្ញវត្ថុថៃទម្លាក់ការព្យាករណ៍ នូវកំណើនសេដ្ឋកិច្ចឆ្នាំ ២០២៣ របស់ខ្លួនមកនូវ មកនៅត្រឹម ៣,៥%
Clinic narith

ក្រសួងហិរញ្ញវត្ថុបានទំលាក់ការព្យាករណ៍នូវកំណើនសេដ្ឋកិច្ចឆ្នាំ ២០២៣ របស់ខ្លួនមកនូវត្រឹម ៣,៥% ខណៈកាលពីមុនធ្លាប់ព្យាករណ៍ថា​ អាចកើនដល់ ៣,៦%។11-4.2e16d0ba.fill-960x540-9

មូលហេតុដែលធ្វើឲ្យការព្យាករណ៍កំណើនសេដ្ឋកិច្ចធ្លាក់ចុះបែបនេះ ក៏ដោយសារវិបត្តិមួយចំនួន​ដូចជា បញ្ហាសេដ្ឋកិច្ចពិភពលោកដែលកំពុងក្តៅគគុក ធ្វើអោយការនាំចេញមានការធ្លាក់ចុះ។ នេះបើតាមរបាយការណ៍ទទួលបានពីសារព័ត៌មាន Bangkok Post ។

យ៉ាងណាមិញ ប្រធានការិយាល័យគោលនយោបាយសារពើពន្ធលោក Pornchai Thiraveja បាននិយាយថា ការនាំចេញគឺជាកត្តាជំរុញដ៏សំខាន់នៃសេដ្ឋកិច្ចថៃ ត្រូវបានព្យាករណ៍ថានឹងធ្លាក់ចុះ ០,៨%នៅឆ្នាំនេះ ដោយកាលពីពេលកន្លងទៅធ្លាក់ចុះប្រមាណ ០,៥% ។

ជាមួយគ្នានោះ ក្រសួងថៃបានព្យាករណ៍អំពីអតិរផរណាជាមធ្យមក្នុងអត្រា ១,៧% នៅឆ្នាំនេះ ដោយឡែកកាលពីពេលកន្លងទៅបានព្យាករណ៍ថា ២,៦%៕