Alynana Media Cambodia

Banner ads header
Icon Collap
...
Home / សារណែនាំសម្រាប់សមាជិកសមាគមស្តីពីកម្ពុជានិងប្រព័ន្ធអនុគ្រោះទូទៅ(GSP) របស់អង់គ្លេស

សារណែនាំសម្រាប់សមាជិកសមាគមស្តីពីកម្ពុជានិងប្រព័ន្ធអនុគ្រោះទូទៅ(GSP) របស់អង់គ្លេស

សារណែនាំសម្រាប់សមាជិកសមាគមស្តីពីកម្ពុជានិងប្រព័ន្ធអនុគ្រោះទូទៅ(GSP) របស់អង់គ្លេស
117   21-11-2020   2 weeks ago

សារណែនាំសម្រាប់សមាជិកសមាគមស្តីពីកម្ពុជានិងប្រព័ន្ធអនុគ្រោះទូទៅ(GSP) របស់អង់គ្លេស

សូមយោងទៅលើផ្នែកនៃអន្តរកាលនៃការចាកចេញពីសហភាពអឺរ៉ុបរបស់ប្រទេសអង់គ្លេស(Brexit): វិធានថ្មីសម្រាប់ឆ្នាំ២០២១ ដែលចេញដោយនាយកដ្ឋានពាណិជ្ជកម្មអន្តរជាតិរបស់អង់គ្លេសកាលពីថ្ងៃ ទី១០ ខែវិច្ឆិកា ឆ្នាំ២០២០។ ប្រទេសអង់គ្លេសបានចាកចេញពីសហភាពអឺរ៉ុប ហើយរយៈពេលអន្តរ កាលបន្ទាប់ពី Brexit នឹងត្រូវបញ្ចប់នៅចុងឆ្នាំនេះ។ ចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២១ ប្រទេសដែល មានលក្ខណៈសម្បត្តិជាប្រទេសកំពុងអភិវឌ្ឍ នឹងអាចទទួលបានការអនុគ្រោះពាណិជ្ជកម្មតាមរយៈ ប្រព័ន្ធ GSP របស់អង់គ្លេស។

ប្រព័ន្ធGSPរបស់អង់គ្លេសនេះដំបូងនឹងផ្តល់ការអនុគ្រោះពាណិជ្ជកម្មទៅប្រទេសនានាដូច GSP របស់ សហភាពអឺរ៉ុបដែរ។ ប្រព័ន្ធ GSP របស់អង់គ្លេសនឹងមានក្របខ័ណ្ឌចំនួន៣៖ ក្របខ័ណ្ឌប្រទេសអភិវឌ្ឍ តិចតួចបំផុត ក្របខ័ណ្ឌទូទៅ និងក្របខណ្ឌប្រសើរឡើង។

កម្ពុជា ដែលត្រូវបានចាត់ថ្នាក់ដោយអង្គការសហប្រជាជាតិថាជាប្រទេសអភិវឌ្ឍតិចតួចបំផុតគឺស្ថិត នៅក្នុងក្របខ័ណ្ឌប្រទេសអភិវឌ្ឍតិចតួចបំផុត។ ហេតុដូច្នេះ កម្ពុជានឹងទទួលបានការនាំចេញដោយ មិនជាប់ពន្ធ និងមិនជាប់ការកំរិតកូតា ទៅកាន់ប្រទេសអង់គ្លេសសម្រាប់ទំនិញទាំងអស់ លើកលែងតែ អាវុធនិងគ្រឿងផ្ទុះ។ នេះគឺដូចគ្នានឹងគម្រោង EBA ក្រោមប្រព័ន្ធ GSP របស់សហភាពអឺរ៉ុប។

សមាគមកំពុងធ្វើការងារជាមួយក្រសួងពាណិជ្ជកម្មកម្ពុជា និងសមភាគីអង់គ្លេសដើម្បីសុំការបំភ្លឺអំពី ការផ្លាស់ប្តូរមួយចំនួននៅក្នុងនីតិវិធីរដ្ឋបាល (ប្រសិនបើមាន) ដូចជាការបញ្ជាក់ប្រភពដើមកំណើត ទំនិញ កាលបរិច្ឆេទចូលជាធរមាននៃការអនុវត្ត (ថាកាលបរិច្ឆេទនៃការដឹកជញ្ជូនឬកាលបរិច្ឆេទនៃ ការទៅដល់)។ យើងនឹងផ្តល់ព័ត៌មានបន្ថែមទៅសមាជិកនៅពេលទទួលបានការបំភ្លឺ៕

0EEDF7C8-05BC-42F0-B7FC-7419671FDDB0