Alynana Media Cambodia

Banner ads header
Icon Collap
...
Home / ប្រទេសរុស្សុីបានរកឃើញករណីឆ្លងវីរុសផ្តាសាយបក្សី អេចហ្វាយអ៊ិនអេច (H5N8) ពីសត្វបក្សីមកមនុស្សជាលើកដំបូង

ប្រទេសរុស្សុីបានរកឃើញករណីឆ្លងវីរុសផ្តាសាយបក្សី អេចហ្វាយអ៊ិនអេច (H5N8) ពីសត្វបក្សីមកមនុស្សជាលើកដំបូង

ប្រទេសរុស្សុីបានរកឃើញករណីឆ្លងវីរុសផ្តាសាយបក្សី អេចហ្វាយអ៊ិនអេច (H5N8) ពីសត្វបក្សីមកមនុស្សជាលើកដំបូង
77   22-02-2021   4 days ago

រ៉ូស្សុី៖ មន្ត្រីសុខភាពសាធារណៈរបស់រុស្ស៊ី លោកស្រី អាណា ប៉ូប៉ូវ៉ា (Anna Popova) បាននិយាយកាលពីថ្ងៃចុងសប្ដាហ៍ថា ប្រទេសរុស្សុីបានរកឃើញករណីឆ្លងវីរុសផ្តាសាយបក្សី អេចហ្វាយអ៊ិនអេច (H5N8) ពីសត្វបក្សីមកមនុស្សជាលើកដំបូង និង បានរាយការណ៍បញ្ហានេះទៅអង្គការសុខភាពពិភពលោករួចរាល់ហើយ។

ការផ្ទុះឡើងនៃវីរុស H5N8 ត្រូវបានគេរាយការណ៍នៅក្នុងប្រទេសរុស្ស៊ី, អឺរ៉ុប, ចិន, មជ្ឈិមបូព៌ា និង អាហ្វ្រិកខាងជើងក្នុងប៉ុន្មានខែថ្មីៗនេះ ប៉ុន្តែកន្លងមកមានតែការឆ្លងរីករាលដាលនៅក្នុងចំណោមសត្វបក្សីប៉ុណ្ណោះ ខណៈដែលវីរុសផ្សេងទៀតមានដូចជា H5N1, H7N9 និង H9N2 ត្រូវបានគេដឹងថាបានឆ្លងមកមនុស្ស។

លោកស្រី ប៉ូប៉ូវ៉ា បាននិយាយថា ប្រទេសរុស្សុីបានរាយការណ៍ករណីឆ្លងវីរុសផ្តាសាយបក្សី H5N8 ពីសត្វបក្សីមកមនុស្សជាលើកដំបូងនេះទៅកាន់អង្គការសុខភាពពិភពលោកជាច្រើនថ្ងៃកន្លងមកហើយ បន្ទាប់ពីរុស្ស៊ីបានដឹងច្បាស់ពីលទ្ធផលធ្វើតេស្តិ៍។ លោកស្រីបានបន្ថែមថាមិនទាន់មានសញ្ញាណាមួយបង្ហាញពីការឆ្លងវីរុសនេះពីមនុស្សទៅមនុស្សនៅឡើយទេ។

យោងតាម លោកស្រី ប៉ូប៉ូវ៉ា កម្មករ ៧នាក់នៅឯរោងចក្រកាប់សាច់បក្សីមួយកន្លែងនៅភាគខាងត្បូងនៃប្រទេសរុស្ស៊ីបានឆ្លងវីរុស H5N8 នៅក្នុងការផ្ទុះឡើងនៃវីរុសនេះនៅក្នុងរោងចក្រនោះកាលពីខែធ្នូ។ លោកស្រីបានបន្ថែមថា អ្នកឆ្លងទាំង ៧នាក់មានសុខភាពល្អទេឥឡូវនេះ និងបានថា ស្ថានភាពនេះមិនបានវិវឌ្ឍទៅមុខទៀតទេ។

អង្គការសុខភាពពិភពលោកបានបញ្ជាក់ថា ខ្លួនបានទទួលការជូនដំណឹងពីប្រទេសរុស្ស៊ីអំពីករណីឆ្លងវីរុសផ្តាសាយបក្សី H5N8 ពីសត្វបក្សីមកមនុស្សពិតមែន ហើយបានទទួលស្គាល់ថានេះជាលើកទី១ ដែលវីរុសនេះបានឆ្លងមកមនុស្ស៕