Alynana Media Cambodia
Icon Collap
RK Clinic
clinic narit

មនុស្ស​យ៉ាងហោចណាស់​ ១២​នាក់​បាន​ស្លាប់​បន្ទាប់ពី​ព្យុះសង្ឃរា​អាយ​អិន (Ian)បាន​វាយ​ប្រហារ​យ៉ាង​ធ្ងន់ធ្ងរ​នៅ​​រដ្ឋ Florida

Admin Alynana | Sep 30, 2022
មនុស្ស​យ៉ាងហោចណាស់​ ១២​នាក់​បាន​ស្លាប់​បន្ទាប់ពី​ព្យុះសង្ឃរា​អាយ​អិន (Ian)បាន​វាយ​ប្រហារ​យ៉ាង​ធ្ងន់ធ្ងរ​នៅ​​រដ្ឋ Florida
Clinic narith

(​អាមេរិក)៖ មនុស្ស​យ៉ាងហោចណាស់​ ១២​នាក់​បាន​ស្លាប់​បន្ទាប់ពី​ព្យុះសង្ឃរា​អាយ​អិន (Ian) បាន​វាយ​ប្រហារ​យ៉ាង​ធ្ងន់ធ្ងរ​នៅ​ទូទាំង​រដ្ឋ Florida ដែល​លោក​ប្រធានាធិបតី Joe Biden និយាយថា វា​អាច​ជា​គ្រោះ​មហន្តរាយ​ធ្ងន់ធ្ងរ​ក្នុង​ប្រវត្តិសាស្ត្រ​។

photo_2022-09-30_12-10-18

​ថ្លែង​បន្ទាប់ពី​សន្និសីទ​សារព័ត៌មាន ​ជាមួយ​ក្រុម​មន្ត្រី​ទីភ្នាក់ងារ​គ្រប់គ្រង​គ្រាអាសន្ន​សហព័ន្ធ កាលពី​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​លោក Biden បាន​និយាយ​ថា ខណៈ​ចំនួន​អ្នក​ស្លាប់​នៅតែ​បន្ត​កើន​ឡើង មាន​របាយការណ៍​នានា​កាលពី​ថ្មីៗ​នេះ​លើក​ឡើង​ថា អាច​មាន​ការបាត់បង់​អាយុជីវិត​មនុស្ស​ច្រើន​ថែម​ទៀត​។ គិត​ត្រឹម​ល្ងាច​ថ្ងៃ​ព្រហស្បតិ៍ មនុស្ស​ ១២​នាក់​ត្រូវ​បាន​បញ្ជាក់​ថា​បាន​ស្លាប់​ក្នុង​ព្យុះ​នេះ ក្នុង​នោះ ៧​នាក់​ក្នុងចំណោម​ជនរងគ្រោះ​ទាំងនោះ​នៅ​ក្នុង​តំបន់ Charlotte ស្ថិតនៅ​ជិត​តំបន់​ឆ្នេរ​ភាគ​និរតី ជាទី​ដែល​ព្យុះសង្ឃរា Ian បាន​វាយប្រហារ​កាលពី​រសៀល​ថ្ងៃ​ពុធ​។

Ian ជា​ព្យុះ​មួយ​ក្នុងចំណោម​ព្យុះ​ដ៏​មាន​ឥទ្ធិពល​ជាច្រើន​ ដែល​ធ្លាប់​វាយប្រហារ​សហរដ្ឋអាមេរិក ព្យុះ Ian បាន​បណ្ដាល​ឲ្យ​អតិថិជន ​២​លាន ​៣​សែន​នាក់​គ្មាន​អគ្គិសនី​ប្រើប្រាស់​គិត​ត្រឹម​រសៀល​ថ្ងៃ​ព្រហស្បតិ៍។ មន្ទីរពេទ្យ​មួយ​ចំនួន​គ្មាន​ទឹក​ស្អាត​ប្រើប្រាស់ ហើយ​ប្រជាពលរដ្ឋ​រាប់​ពាន់​នាក់​ជាប់​ក្នុង​លំនៅឋាន​របស់​ពួកគេ​៕