Alynana Media Cambodia
Icon Collap
RK Clinic
clinic narit

កូរ៉េខាងជើង រិះគន់សហរដ្ឋអាមេរិក ជុំវិញការធ្វើតេស្ដមីស៊ីលបាលិស្ទីគអន្តរទ្វីប ICBM

Media LNN | Nov 03, 2023
កូរ៉េខាងជើង រិះគន់សហរដ្ឋអាមេរិក ជុំវិញការធ្វើតេស្ដមីស៊ីលបាលិស្ទីគអន្តរទ្វីប ICBM
Clinic narith

(សេអ៊ូល)៖ កូរ៉េខាងជើង នៅថ្ងៃសុក្រ ទី៣ ខែវិច្ឆិកានេះ បាននិយាយថាខ្លួននឹងបន្តអភិវឌ្ឍសមត្ថភាពយោធា ខណៈរិះគន់សហរដ្ឋអាមេរិកពាក់ព័ន្ធនឹងការធ្វើ តេស្ដមីស៊ីលបាលិស្ទីគអន្តរទ្វីប ICBM កាលពីពេលថ្មីៗនេះ។ នេះបើតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង ដកស្រង់ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង KCNA បានគូសបញ្ជាក់នៅក្នុងអត្ថបទមួយដូច្នេះថា « DPRK នឹងបន្តធ្វើសកម្មភាពយោធា ដើម្បីពង្រឹងសមត្ថភាពកំញើញ សត្រូវ និងធានាឱ្យបាននូវយុទ្ធសាស្ត្រសន្តិសុខក្នុងតំបន់ឧបទី្វបកូរ៉េ»។ DPRK ជាឈ្មោះហៅខ្លីនៃឈ្មោះផ្លូវការរបស់កូរ៉េខាងជើង គឺសាធារណរដ្ឋប្រជាមានិត ប្រជាធិបតេយ្យកូរ៉េ។

នៅក្នុងអត្ថបទដដែល KCNA ក៏បានរិះគន់ផងដែរចំពោះការបាញ់សាកល្បងមីស៊ីលបាលិស្ទីគអន្តរទ្វីប (ICBM) Minuteman III ដែលមានសមត្ថភាពពាំ ក្បាលគ្រាប់នុយក្លេអ៊ែរនៅឯមូលដ្ឋានទ័ពកងកម្លាំងអវអាកាស Vandenberg Space Force ក្នុងរដ្ឋកាលីហ្វ័រញ៉ា កាលពីថ្ងៃពុធសប្ដាហ៍នេះ។ បើតាម ក្រសួងការពារជាតិកូរ៉េខាងត្បូង ប្រតិភូកូរ៉េខាងត្បូងមួយក្រុមបានធ្វើទស្សនកិច្ចទៅកាន់មូលដ្ឋានទ័ពអាមេរិកនេះ និងបានទស្សនាការធ្វើតេស្ដមីស៊ីល ICBM ជាលើកដំបូង ចាប់តាំងពីដំណើរទស្សនកិច្ចដូចគ្នានេះធ្វើឡើងកាលពីឆ្នាំ២០១៦។

គួរបញ្ជាក់ថា កូរ៉េខាងត្បូង បានចូលរួមក្នុងការធ្វើសមយុទ្ធអាកាសរួមគ្នាជាមួយសហរដ្ឋអាមេរិក និងជប៉ុន នៅក្បែរឧបទ្វីបកូរ៉េកាលពីខែតុលាកន្លងទៅនេះ ដោយមានការចូលរួមពីយន្ដហោះទម្លាក់គ្រាប់បែកអាមេរិក B-52 និងយន្ដហោះចម្បាំងជាច្រើនគ្រឿងមកពីប្រទេសជាសម្ព័ន្ធមិត្តទាំង៣។ កូរ៉េខាងជើងតែងតែ ថ្កោលទោស និងចាត់ទុកថាការធ្វើសមយុទ្ធរួមគ្នារវាងសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូងគឺជាការត្រៀមលក្ខណៈធ្វើសង្រ្គាមប្រឆាំងនឹងរបបដឹកនាំលោក គីម ជុងអ៊ុន៕