Alynana Media Cambodia
Icon Collap
RK Clinic
clinic narit

ទីភ្នាក់ងារប្រឆាំងអំពើពុករលួយប៉ាគីស្ថានបានចាប់ខ្លួនអតីតនាយករដ្ឋមន្ត្រីលោក Imran Khan បង្កឲ្យមានអំពើហិង្សានៅទូទាំងប្រទេស

Media LNN | May 10, 2023
ទីភ្នាក់ងារប្រឆាំងអំពើពុករលួយប៉ាគីស្ថានបានចាប់ខ្លួនអតីតនាយករដ្ឋមន្ត្រីលោក Imran Khan បង្កឲ្យមានអំពើហិង្សានៅទូទាំងប្រទេស
Clinic narith

ទីភ្នាក់ងារប្រឆាំងអំពើពុករលួយប្រទេសប៉ាគីស្ថាន បានចាប់ខ្លួន អតីតនាយករដ្ឋមន្ត្រី លោក Imran Khan នៅតុលាការជាន់ខ្ពស់ទីក្រុង Islamabad កាលពីថ្ងៃអង្គារ ដែលកំពុងគំរាមឲ្យមានភាពវឹកវរថ្មី នៅក្នុងប្រទេសមានអាវុធនុយក្លេអ៊ែរមួយនេះ ខណៈការប៉ះទង្គិចគ្នាជាច្រើន បានផ្ទុះឡើងរវាង ក្រុមអ្នកគាំទ្រ លោក Khan និងនគរបាលបណ្តាលឲ្យអ្នកតវ៉ាយ៉ាងហោចណាស់ម្នាក់ស្លាប់។

ការចាប់ខ្លួនលោក Khan ​បានធ្វើឡើង បន្ទាប់ពីយោធាដ៏មានឥទ្ធិពល ​បានដាក់កំហុសរូបលោកពី បទចោទប្រកាន់ដដែលៗ ​លើមន្ត្រីយោធាជាន់ខ្ពស់ម្នាក់ពីការព្យាយាមធ្វើឃាតរូបលោក និង​អតីតមេបញ្ជា ការកងកម្លាំងប្រដាប់អាវុធថាជាអ្នកស្ថិតនៅពីក្រោយការដករូប លោកចេញពីអំណាច​កាលពីឆ្នាំមុន។

យោធាប៉ារ៉ារាប់សិបនាក់ដែលត្រៀមទប់អំពើកុបកម្ម បានព័ទ្ធជុំវិញលោក Khan ជាមេដឹកនាំ​ដ៏មាន​ប្រជាប្រីយភាពបំផុត ​ដែលយោងតាមការបោះឆ្នោតប្រជាមតិ ហើយបាននាំលោកចូលទៅកាន់​រថយន្តព័ណ៌ខ្មៅមួយគ្រឿង។

យោងតាមសាក្សី និងវីដេអូដែលបានចែករំលែកដោយគណបក្សរបស់លោក បានឲ្យដឹងថា អាជ្ញាធរ នៅក្នុងខេត្តចំនួន៣ ក្នុងចំណោមខេត្តចំនួន៤របស់ប្រទេសប៉ាគីស្ថាន ​បានដាក់បទបញ្ជាបន្ទាន់ ដោយ​ហាមឃាត់ការប្រមូលផ្តុំគ្នាទាំងអស់ ​បន្ទាប់ពីក្រុមអ្នកគាំទ្ររបស់លោក Khanបានប៉ះទង្គិចគ្នា​ជាមួយនគរបាល​ ដោយបានបិទផ្លូវធំៗដែលតភ្ជាប់ទីក្រុងនានា និងបានប្រញាប់ទៅកាន់​អគារ​យោធាក្នុងទីក្រុង Lahore និងទីក្រុង Rawalpindi។

ការប៉ះទង្គិចគ្នា បានបណ្តាលឲ្យអ្នកតវ៉ាម្នាក់ស្លាប់ និង១២នាក់ផ្សេងទៀតរងរបួស រួមទាំង​មន្ត្រីនគរបាល៦នាក់នៅក្នុងទីក្រុង​ Quetta ភាគខាងត្បូង។

ការចាប់ខ្លួនលោក Khan បានធ្វើឡើងនៅពេលដែល ប្រជនប៉ាគីស្ថានកំពុងទទួលរងពីវិបត្តិសេដ្ឋកិច្ច​ដ៏អាក្រក់​បំផុតក្នុងរយៈពេលជាច្រើនទសវត្សរ៍​មកនេះ ដោយអតិផរណាហក់ឡើងខ្ពស់ និងកំណើនចុះខ្សោយ។