Alynana Media Cambodia
Icon Collap
RK Clinic
clinic narit

ខ្សែបម្រើ Ivan Rakitic បានចាកចេញពីក្លិប Barcelona ទៅចូលរួមជាមួយក្លិប Sevilla ក្នុងតម្លៃផ្ទេរ៩លានអឺរ៉ូ

Sang Kim | Sep 02, 2020
ខ្សែបម្រើ Ivan Rakitic បានចាកចេញពីក្លិប Barcelona ទៅចូលរួមជាមួយក្លិប Sevilla ក្នុងតម្លៃផ្ទេរ៩លានអឺរ៉ូ
Clinic narith

La Liga៖ ខ្សែបម្រើ Ivan Rakitic បានចាកចេញពីក្លិប Barcelona ទៅចូលរួមជាមួយក្លិប Sevilla  ជាលើកទី២ ដោយចុះកិច្ចសន្យារយៈពេល៤ឆ្នាំ។ 

Barcelona បានឱ្យដឹងថា Sevilla នឹងបង់ប្រាក់ចំនួនជាង ១,៥ លានអឺរ៉ូ បូកបន្ថែមនឹងថ្លៃផ្សេងៗទៀតចំនួនជាង ៩លានអឺរ៉ូ ចំពោះការផ្ទេររបស់កីឡាករក្រូអាត វ័យ៣២ឆ្នាំនេះ។

ទោះជាមួយរយៈពេលចុងក្រោយ Rakitic មានទំនាក់ទំនងមិនសូវល្អជាមួយក្លិបក្ដីក៏ Barcelona បានប្រកាសធ្វើពិធីលាឱ្យរូបគេថែមទៀត។

សូមបញ្ជាក់ថា Ivan Rakitic ធ្លាប់លេងនៅ Sevilla បាន៣ឆ្នាំ គឺពីឆ្នាំ ២០១១-១៤ ដោយបានជួយក្លិបឈ្នះជើងឯក UEFA Europa League 2013–14។

នៅជាមួយ Barcelona វិញ រូបគេបានបង្ហាញខ្លួន៣១០ប្រកួត ស៊ុតបាន៣៦គ្រាប់ និងបានជួយក្លិបអ្នកមានបុណ្យនេះ ឈ្នះពានរង្វាន់មួយចំនួនទៀត ដូចជា La Liga ៤ដង Copa del Rey ៤ដង UEFA Champions League ១ដង UEFA Super Cup ១ដង និង FIFA Club World Cup ១ដងផងដែរ ៕skysports-ivan-rakitic-barcelona_4968194