Alynana Media Cambodia
Icon Collap
LeftSide2LeftSideBar
Right2RightSideBar
HeaderTop3
TopHeader2
TopHeader1
Home Cate - Claim News Banner
Home Cate - Agri News Banner
Home Cate - Investigated News Banner
Home Cate - Economic News Banner
Home Cate - World Sport Banner
Home Cate - World News Banner
Home Cate - Local News Banner

កត្តា ៤​ យ៉ាងនេះដែលធ្វើឲ្យ Jeff ​Bezos ហ៊ានបោះប្រាក់រាប់ពាន់លានដុល្លារលើការសិក្សាពីលំហ

Admin Alynana |សេដ្ធកិច្ច| Feb 02, 2021 |392
កត្តា ៤​ យ៉ាងនេះដែលធ្វើឲ្យ Jeff ​Bezos ហ៊ានបោះប្រាក់រាប់ពាន់លានដុល្លារលើការសិក្សាពីលំហ
TopContent
TopContent1
MiddleContent

Jeff ​Bezos ហ៊ានបោះប្រាក់រាប់ពាន់លានដុល្លារលើការសិក្សាពីលំហ ដោយសារកត្តា ៤​ យ៉ាងនេះ ដូចដែលបានដឹងហើយថា លោក Jeff Bezos ដែលជាមហាសេដ្ឋី និងជាបុគ្គលជោគជ័យមួយរូបនៅក្នុងអាជីពនៃការលក់ទំនិញអនឡាញ ហើយក៏ជាម្ចាស់នៃទីផ្សារអនឡាញដ៏ធំក្នុងពិភពលោក Amazonផងដែរនោះ បានបោះប្រាក់ជាច្រើនពាន់លានដុល្លារនៅក្នុងការសិក្សាពីលំហ និងការនាំមនុស្សទៅកាន់លំហអាកាស ដែលមានក្រុមហ៊ុនឈ្មោះថា Blue Origin។ នៅក្នុងប្រតិបត្តិការនោះ Bezos បានចំណាយប្រាក់ពីការរកបានពី Amazon ដើម្បីធ្វើការផ្គត់ផ្គង់នូវរាល់ដំណើរ និងការចំណាយនានា ចាប់តាំងពីមានការបង្កើត Blue Origin នៅក្នុងឆ្នាំ ២០០២ មក។

បើនិយាយពីការចំណាយប្រាក់ដ៏ច្រើនសន្ធឹកសន្ធាប់ទៅលើ Blue Origin អស់រយៈពេលជិត ២០ ឆ្នាំនេះ មានមនុស្សមិនតិចទេ ដែលបានរិះគន់អំពីគំនិតនោះ ថាជាការខ្ជះខ្ជាយបំផុត។ ក៏ប៉ុន្ដែ មហាសេដ្ឋីដែលមានទឹកប្រាក់ប្រមាណជាង ១៩៧ ពាន់លានដុល្លាររូបនេះ ហាក់ដូចជាមិនមានការខ្វល់ខ្វាយឡើយ គឺលោករឹតតែបន្ថែមនូវទឹកប្រាក់មហាសាលទៅលើគម្រោងនោះ។

ខាងក្រោមនេះ ជាកម្លាំងចលករទាំង ៤ ដែលជំរុញឲ្យ Bezos មិនបោះបង់ ហើយថែមទាំងបោះប្រាក់រាប់ពាន់លានដុល្លារបន្ថែមទៅលើការសិក្សាពីលំហ៖

១. បំពេញក្ដីស្រមៃពីក្មេង 

បើនិយាយពីរឿងនេះ Bezos បានលើកឡើងថា កាលពីក្មេងលោកបានមើលបុរសជនជាតិអាមេរិក២រូបដែលបានឈានជើងលើភពព្រោះចន្ទមុនគេ គឺលោក Buzz Aldrin និង Neil Armstrong ដែលនោះពិតជាជំរុញឲ្យលោកមានការចង់ដឹងពីលំហអាកាសកាន់តែខ្លាំង។ តាមរយៈកត្តានេះ​ Bezos ដដែលបានបន្ថែមថា​តាមពិតទៅមិនមែនអ្នកទេ ដែលជ្រើសរើសនូវចំណង់ចំណូលចិត្ត គឺចំណង់ចំណូលចិត្តទាំងនោះទេ ដែលជ្រើសរើសឲ្យអ្នកនូវអ្វីដែលត្រូវធ្វើ ដូចដែលលោកបានធ្វើការវិនិយោគលើ Blue Origin អ៊ីចឹងដែរ។

២. កំណើនប្រជាជនលើផែនដី 

ពីមួយថ្ងៃទៅមួយថ្ងៃ កំណើនប្រជាជនមានការកើនឡើងកាន់តែខ្លាំង ដែលធ្វើឲ្យមនុស្សមានកង្វះខាតនូវចំណីអាហារ និងបង្កើតជាការបំពុលខ្យល់ ដី ទឹកជាដើម ហើយផែនដីពិតជាតូចណាស់ បើប្រៀបធៀបទៅភពដទៃ។ នេះជាការលើកឡើងរបស់ម្ចាស់ Blue Origin។

៣. ភាពប្រែប្រួលនៃភពផែនដី 

សព្វថ្ងៃមនុស្ស បានធ្វើបំពុលនូវបរិយាកាសនៅលើភពផែនដីជាទម្ងន់តាមរយៈរោងចក្រឧស្សាហកម្ម ការប្រើប្រាស់ប្រេងឥន្ធនៈនៃយានយន្ដនីមួយៗ បូកផ្សំការបំផ្លាញធនធានធម្មជាតិផងដែរ។ តាមរយៈសកម្មភាពនោះ បានធ្វើឲ្យភពផែនដីមានការប្រែប្រួលជាខ្លាំង ដូច្នេះហើយទើបលោក Bezos មានបំណងនៅក្នុងនាំមនុស្សទៅកាន់ភពផ្សេង សម្រាប់អ្នកជំនាន់ក្រោយ។

៤. ភាពជោគជ័យរបស់បុព្វបុរសពីអតីតកាល

នៅពេលមានគេសួរទាក់នឹងរឿងមតិរិះគន់ទាក់ទងនឹងការនាំមនុស្សទៅកាន់លំហអាកាសនោះជាភាពលីលា កំពុលមនុស្សរូបនេះក៏បានលើកនូវរឿងពីជាង ១០០ឆ្នាំមុនថា “កាលពីជាង១០០ឆ្នាំមុន បុព្វបុរសមានគម្រោងនៅក្នុងការផលិតយន្ដហោះឲ្យហោះលើអាកាស ដើម្បីជាមធ្យោបាយធ្វើដំណើរនោះ ក៏មានមតិថាវាជាគំនិតលីលាដែរ តែមើលសព្វថ្ងៃយើងមានយន្ដហោះល្បឿនជាច្រើន”។ ដូច្នេះ លោកសង្ឃឹមយ៉ាងមុតមាំថា ការនាំមនុស្សទៅកាន់លំហក៏នៅតែជារឿងមួយអាចទៅរួច។

BottomContent