
ស្នាមជ្រីវជ្រួញនិងភាពចាស់ គឺជាលទ្ធផលដែលជៀសមិនរួចនៃពេលវេលា ប៉ុន្តែភាពចាស់នៃស្បែកអាចត្រូវបានពន្លឿន ដោយសារតែកង្វះខាតការថែទាំ និង ផលប៉ះបពាល់ពី ពន្លឺព្រះអាទិត្យ បុករួមទាំងការ ប្រេីប្រាស់ផលិតផលសុខភាពស្បែកដែលមានផ្ទុកសារធាតុគីមី និងកង្វះអាហាររូបត្ថម តែយើងអាចព្យាយាមដើម្បីទប់ទល់នឹងរឿងទាំងនេះតាមបែបធម្មជាតិ។
ការណែនាំរបស់អ្នកជំនាញអាហារូបត្ថម បាននិយាយថា
ប្រសិនបើអ្នកចង់បានស្បែកភ្លឺថ្លានោះ ដូចសុភាសិតមួយនិយាយថា "'you are what you eat" វាគឺត្រឹមត្រូវ ប្រសិនបើមនុស្សម្នាក់ៗថែទាំសុខភាព ជាពិសេសគឺទៅលើការបរិភោគអាហារដែលត្រឹមត្រូវ និងបំប៉នដល់សុខភាពស្បែកតែម្ដង ។
វិធីសាស្រ្ទ ទាំងនេះ គឺល្អបំផុតដើម្បីព្យាបាលស្បែករបស់អ្នកដោយបែបធម្មជាតិនិងបង្កើនប្រសិទ្ធភាពអាហារូបត្ថម្ភរបស់ដោយគ្រាន់តែបរិភោគផ្លែឈើនិងបន្លែដែលសំបូរទៅដោយសារធាតុប្រឆាំង មានដូចជា៖,បន្លែ,ផ្លែឈើ ខ្លាញ់ដែលមានសុខភាពល្អ ពីត្រីនិងគ្រាប់ធញ្ញជាតិមួយចំនួនទៀត៕
សារធាតុចិញ្ចឹមដែលមានសារៈសំខាន់សម្រាប់ស្បែករួមមាន beta carotene វីតាមីន C និង E ស័ង្កសីនិងសេលេញ៉ូម។
គឺវាអាចជួយដល់ស្បែករបស់អ្នក ទទួលបាននូវសារធាតុចិញ្ចឹមសំខាន់ៗ
ដើម្បីជួយដល់ស្បែក របស់អ្នក ភ្លឺរលោងពីខាងក្នុង។
ទី1 បរិភោគផ្លែឈើនិងបន្លែយ៉ាងតិច ៥ ចំណែកក្នុងមួយថ្ងៃ
ផ្លែឈើនិងបន្លែមានផ្ទុកសារធាតុប្រឆាំងអុកស៊ីតកម្មដ៏មានឥទ្ធិពលដែលជួយការពារស្បែកពីការបំផ្លាញកោសិកាដែលបណ្តាលមកពីរ៉ាឌីកាល់សេរី ហេីយ រ៉ាឌីកាល់សេរី គឺ ការជក់បារីការបំពុលនិងពន្លឺព្រះអាទិត្យអាចបណ្តាលឱ្យមានស្នាមជ្រីវជ្រួញ កាន់តែចាស់ ។
ញ៉ាំបន្លែចម្រុះពណ៌ ក្នុងនោះ ការ៉ុត,ដំឡូងជ្វា,និងល្ពៅនិងសារជាតិ lutein ដែលត្រូវបានគេរកឃើញនៅក្នុង, ខាត់ណា,ល្ហុង និងស្ពៃខ្មៅគឺជាសារធាតុប្រឆាំងអុកស៊ីតកម្មដ៏មានឥទ្ធិពលសម្រាប់ការអភិវឌ្ឍកោសិកាស្បែកធម្មតាទៅជាស្បែកដែលមានសុខភាពល្អ។
2. ត្រូវទទួលទានវីតាមីន( C )ឱ្យបានគ្រប់គ្រាន់
វីតាមីន C ក៏ជាសារធាតុប្រឆាំងអុកស៊ីតកម្មយ៉ាងប្រសិទ្ធភាពផងដែរ។ វាចាំបាច់ក្នុងការគាំទ្រលេីប្រព័ន្ធភាពសេរីរាង និងលើកកម្ពស់ស្បែកឲភ្លឺរលោងនិងជួយឱ្យស្នាមជាំបានជាសះស្បើយត្រឹមត្រូវ។ វាគឺ ជា ប្រភពដ៏ល្អបំផុត មាន ដូចជា ៖ ខាត់ណាខៀវ ,ផ្កាខាត់ណាខៀវ,ផ្លែ គីវី,ផ្លែ ក្រូច,ល្ហុង,ផ្លែ ស្រ្តបឺរី និងដំឡូងជ្វា។ ត្រូវការវីតាមីន Cដើម្បីផលិតខូលីជែនដែលជួយពង្រឹងសរសៃឈាមនិងផ្គត់ផ្គងដលស្បែក។
3 របប អាហារដែលខូចនិងការតម របប អាហារ ៖
ការតម របប អាហារ សុខភាព និងការស្រកទម្ងន់ម្តងហើយម្តងទៀតអាចធ្វើឱ្យប៉ះពាល់ដល់ស្បែករបស់អ្នកបណ្តាលឱ្យគ្រើមស្នាមជ្រួញនិងស្នាមសង្វារ។ ការរក្សាទុក របបអាហារទាំងនោះជាញឹកញាប់មិនអាចទុកយូរបានទេ វាគឺមានរយះពេលខ្លី និងអាចបាត់បង់ សារធាតុ និង វីតាមីន សំខាន់ ៗ នៅ ក្នុង នោះថែមទៀតផង៕
4.រក្សាទុកអាហារដែលមានសារធាតុសេលេញ៉ូម
តើអ្នកទាំងអស់គ្នាធ្លាប់ដឹងពីគុណប្រយោជន៍របស់សេលេញ៉ូមដែរឬទេ ?
សេលេឡិនញ៉ូមគឺជាសារធាតុរ៉ែដែលត្រូវការចាំបាច់សម្រាប់របបអាហាររបស់អ្នក។ ក្នុងមួយថ្ងៃយើងត្រូវការវាតែក្នុងបរិមាណតិចតួចប៉ុណ្ណោះប៉ុន្តែវាដើរតួយ៉ាងសំខាន់ក្នុងដំណើរការសំខាន់ៗនៅក្នុងខ្លួនរបស់អ្នករួមទាំងការរំលាយអាហារនិងមុខងារក្រពេញទីរ៉ូអ៊ីត។
របបអាហារទាំងនោះមានដូចជា៖ត្រី, ខ្យង, ស៊ុត, ស្រូវសាលី, ប៉េងប៉ោះនិងផ្កាខាត់ណាខៀវ។ ការសិក្សាបានបង្ហាញថារបបអាហារដែលសំបូរទៅដោយជាតិ សេលេញ៉ូមអាចជួយប្រឆាំងនឹងជំងឺមហារីកស្បែក ស្នាមជាំ និងភាពជ្រីវជ្រួញ ។
5 .ញ៉ាំវីតាមីន (E)ឲ្យបានគ្រប់គ្រាន់
វីតាមីនអ៊ីការពារស្បែកពីការបំផ្លាញអុកស៊ីតកម្ម (កោសិកា) និងជួយដល់ការលូតលាស់ស្បែកឱមានសុខភាពល្អ។
អាហារដែលសម្បូរវីតាមីន E រួមមាន៖ ផ្លែបឺរ, គ្រាប់ស្រល់និងផ្កាឈូករ័ត្ននិងប្រេងពោត។
6. អ្នកគួរតែញាំទឹកឱ្យបានច្រើនក្នុងមួយថ្ងៃ
ការញ៉ាំទឹកគឺវាអាចជួយរក្សាតុល្យភាពជាតិទឹកក្នុងខ្លួនរបស់យើងហើយអ្នកគួរតែញ៉ាំទឹកពី ៦ ទៅ ៨ កែវ ឬក៏ ចន្លោះ 2 ទៅ 3 លីត្រ ក្នុងមួយថ្ងៃ ។
មុខងាររាវទាំងនេះរួមមានការរំលាយអាហារលំហូរឈាមការបង្កើតទឹកមាត់ការដឹកជញ្ជូនសារធាតុចិញ្ចឹមនិងការរក្សាសីតុណ្ហភាពរាងកាយ។
បន្ថែម៖នៅពេលដែលអ្នកផ្លាស់ប្ដូរទម្លាប់និងរបបអាហារ។ សូមអ្នកកុំរំពឹងថាវានឹងអាចមានប្រសិទ្ធភាពក្នុងរយៈពេលមួយថ្ងៃទៅពីរថ្ងៃ វាត្រូវការពេល 4ទៅ5 សប្តាហ៍ដើម្បីឱ្យស្បែកថ្មីផុសឡើងលើស្បែករបស់អ្នក។
អត្ថប្រយោជន៍ដែលអាចមើលឃើញពីការផ្លាស់ប្តូររបបអាហារនឹងចំណាយពេលយូរតាមការអនុវត្តន៍និងថែរក្សារបស់អ្នក។ ចំពោះស្ថានភាពស្បែកធ្ងន់ធ្ងរ អ្នកគួរតែពិគ្រោះជាមួយជាមួយគ្រូពេទ្យជំនាញ។