Alynana Media Cambodia
Icon Collap
clinic narit

ទំហំពាណិជ្ជកម្មកម្ពុជា-អាស៊ាន ដាំក្បាលចុះជាងឆ្នាំមុន តែការនាំចេញកើនឡើង

Media LNN | Jul 13, 2023
ទំហំពាណិជ្ជកម្មកម្ពុជា-អាស៊ាន ដាំក្បាលចុះជាងឆ្នាំមុន តែការនាំចេញកើនឡើង
Clinic narith

រាជធានីភ្នំពេញ៖ ទំហំពាណិជ្ជកម្មជារួមរវាងកម្ពុជា និងប្រទេសសមាជិកអាស៊ានចំនួន៩ផ្សេងទៀតនៅឆមាសទី១ ឆ្នាំ២០២៣នេះ មិនសូវជាកាក់កបឡើយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២២។ ប៉ុន្តែការនាំចេញរបស់កម្ពុជាមានកំណើនខ្ពស់ រីឯការនាំចូលមកវិញធ្លាក់ចុះដូចគ្នា។ បើតាមរបាយការណ៍ពាណិជ្ជកម្មកម្ពុជា-អាស៊ានពីខែមករាដល់មិថុនា ឆ្នាំ២០២៣ ផ្តល់ឱ្យដោយក្រសួងពាណិជ្ជកម្មបានឱ្យដឹងថា ទំហំពាណិជ្ជកម្មកម្ពុជា-អាស៊ានបានធ្លាក់ចុះអស់ជាង១៧ភាគរយ ធៀបនឹង៦ខែ ឆ្នាំ២០២២។នៅឆមាសទី១ ឆ្នាំ២០២៣នេះ ទំហំពាណិជ្ជកម្មរវាងកម្ពុជា-អាស៊ានសម្រេចបានជិត ៧,១៤ពាន់លានដុល្លារអាម៉េរិក ធ្លាក់ចុះអស់១៧,២២ភាគរយ ធៀបនឹងឆមាសទី១ឆ្នាំ២០២២ ដែលសម្រេចបានទំហំសរុប៨,៦២ពាន់លានដុល្លារអាមេរិក។ sbm-FXtQCHjhYS6P0BjES2XnE-22ទោះទំហំពាណិជ្ជកម្មជារួម (ទាំងនាំចូលនិងនាំចេញ) មានការដាំក្បាលចុះក៏ពិតមែន តែបើគេប្រឡេកមើលទំហំនៃការនាំចេញរបស់កម្ពុជាទៅកាន់ទីផ្សារអាស៊ានគឺនៅតែមានភាពរឹងមាំ។ ជាក់ស្តែង ៦ខែមកនេះ កម្ពុជានាំចេញទៅអាស៊ានកើនឡើង ៣៥,៨៤ភាគរយ ធៀបនឹង៦ខែដំបូងឆ្នាំទៅមិញ ស្មើនឹងទំហំទឹកប្រាក់ ២,៤៨ពាន់លានដុល្លារ។ ខណៈឆ្នាំមុន មានតែត្រឹម១,៨២ពាន់លានដុល្លារប៉ុណ្ណោះ។ ក្នុងន័យនេះ កម្ពុជាបានសម្រុកនាំចេញទំនិញច្រើនជាងការនាំចូលមកក្នុងប្រទេសវិញ។ ជាក់ស្តែង ការនាំចេញទៅប្រទេសចំនួន៧នៃតំបន់អាស៊ានសុទ្ធតែមានកំណើន លើកលែងតែប្រទេសចំនួនពីរប៉ុណ្ណោះដែលធ្លាក់ចុះ ក្នុងនោះនាំទៅប្រ៊ុយណេធ្លាក់ចុះអស់ ជាង៦៧ភាគេយ និងនាំទៅម៉ាឡេស៊ីធ្លាក់ចុះអស់ ៥,៨ ភាគរយ។ ការនាំចេញទៅប្រទេសក្បែរខាងកម្ពុជាទាំង៣ បន្តបង្ហាញសញ្ញាវិជ្ជមាន ពិសេសប្រទេសដៃគូដោះដូរធំៗដូចមានប្រទេសវៀតណាម និងប្រទេសថៃ។កម្ពុជានាំទំនិញទៅវៀតណាមក្នុងទឹកប្រាក់១,៤២ពាន់លានដុល្លារនៅឆមាសទី១ឆ្នាំនេះ​ កើនឡើង២១,៦៧ភាគរយធៀបឆមាសទី១ ឆ្នាំ២០២២។ ដោយឡែក កម្ពុជានាំផលិតផលទៅប្រទេសថៃ ក្នុងទឹកប្រាក់ជាង៥២៧លានដុល្លារ កើនឡើង៦,៤៨ភាគរយធៀបរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ សូមជម្រាបថា ក្នុងចំណោមទីផ្សារអាស៊ានទាំងអស់ កម្ពុជានាំទំនិញទៅមីយ៉ាន់ម៉ាក្នុងចំនួនតិចជាងគេ គឺមានតម្លៃជាង១លានដុល្លារប៉ុណ្ណោះ កើនឡើងជាង៦១ភាគរយពីឆ្នាំទៅមិញ ផ្ទុយទៅវិញប្រទេសដែលកម្ពុជានាំចូលមកវិញច្រើនបំផុតនោះគឺប្រទេសវៀតណាម ដែលបាននាំចូលផលិតផលក្នុងតម្លៃជាង១,៨៧ពាន់លានដុល្លារអាមេរិក៕