Alynana Media Cambodia
Icon Collap
clinic narit

កំណើនទេសចរណ៏ កម្ពុជា សម្រុកទៅលេងនៅ វៀតណាមជាលំដាប់ ខណៈម្នាក់ៗចំណាយ ៨០០ ទៅ ៩០០ ដុល្លារ

Media LNN | Jul 17, 2023
កំណើនទេសចរណ៏ កម្ពុជា សម្រុកទៅលេងនៅ វៀតណាមជាលំដាប់ ខណៈម្នាក់ៗចំណាយ ៨០០ ទៅ ៩០០ ដុល្លារ
Clinic narith

 

អាជ្ញាធរវៀតណាមបានបញ្ជាក់ថា ទេសចរកម្ពុជា​ គឺជាផ្នែកដ៏មានសក្តានុពលមួយ​សម្រាប់វិស័យទេសចរណ៍របស់ខ្លួន​ ខណៈឆមាសទីមួយនៃឆ្នាំនេះ ​ប្រជាជនកម្ពុជាចំនួន ១៩៨,០០០ នាក់បានទៅលេងវៀតណាម ហើយក៏ជាកម្រិតស្ទុះងើបឡើងវិញលឿនបំផុតផងដែរ ក្នុងកំណើន ៣៣៨ ភាគរយ បើប្រៀបធៀបនឹងកម្រិត មុនរោគរាតត្បាតកូវីដ ១៩ ។  លោក Tran Quoc Thinh នាយកមជ្ឈមណ្ឌលផ្សព្វផ្សាយទេសចរណ៍ខេត្ត Tay Ninh ដែលមានព្រំដែនជាប់កម្ពុជា បាននិយាយថា ច្រកទ្វារព្រំដែន Moc Bai គឺជាច្រកផ្លូវដ៏សំខាន់មួយដើម្បីស្វាគមន៍ភ្ញៀវទេសចរកម្ពុជាទៅកាន់ប្រទេសវៀតណាម ។ លោកបញ្ជាក់ថា បច្ចុប្បន្នក្រុមអ្នកទេសចរលំដាប់ខ្ពស់កម្ពុជា ភាគច្រើនធ្វើដំណើរទៅកាន់ទីក្រុង Tay Ninh និងហូជីមិញ ដើម្បីព្យាបាលជំងឺផង និងដើរកម្សាន្តនៅទីនោះផង ។      64900f2d4725a-7    

ស្របពេលជាមួយគ្នានេះ លោកស្រី Phan Huynh Phuong Hoang អគ្គនាយករងនៃប្រតិបត្តិករទេសចរណ៍ Vietravel បានលើកឡើងស្រដៀងគ្នានេះថា ទេសចរកម្ពុជាភាគច្រើនមកប្រទេសវៀតណាម គឺក្នុងគោលបំណងព្យាបាលជំងឺ ប៉ុន្តែក្រៅពីនេះ ទេសចរកម្ពុជា ក៏បានសម្រុកទៅលេងខេត្តជាប់ព្រំដែន ដើម្បីសម្រាកលំហែកាយនៅរមណីយដ្ឋានលំដាប់ខ្ពស់ និងទំនើបនាចុងសប្ដាហ៍ផងដែរ ។ទន្ទឹមនោះ យោងតាមរបាយការណ៍របស់អាជ្ញាធរវៀតណាមបានឲ្យដឹងថា ទេសចរកម្ពុជាក្នុងម្នាក់ៗចំណាយប្រាក់ ៨០០ ទៅ ៩០០ ដុល្លារសម្រាប់ដំណើរកម្សាន្តទៅកាន់ទីក្រុងហាណូយ និងទីក្រុងឆ្នេរខ្សាច់ Ha Long ភាគខាងជើងប្រទេសវៀតណាម ខណៈដែលការចំណាយនេះ គឺស្មើនឹងតម្លៃធ្វើដំណើរកម្សាន្តទៅកាន់ប្រទេសកូរ៉េខាងត្បូង ។967aec83ef58ffa0e49454cf0734c788-119

គួរឲ្យដឹងថា ទេសចរកម្ពុជាដែលទៅលេងវៀតណាម ចែកចេញជា ៣ ប្រភេទ គឺ​ទេសចរមកពីខេត្តចំនួន ៣ ជាប់នឹងខេត្ត Tay Ninh សម្រាប់ដំណើរទេសចរណ៍ប្រចាំថ្ងៃ ។ ទី២ ភ្ញៀវទេសចរប្រណីតមកពីរាជធានីភ្នំពេញ និងសៀមរាប ដែលធ្វើដំណើរទៅប្រទេសវៀតណាម ដើម្បីស្វែងរកសេវាព្យាបាលជំងឺ ខណៈទី៣ ភ្ញៀវទេសចរកម្ពុជាជ្រើសរើសការសម្រាកលំហែកាយរយៈពេលវែងក្នុងរមណីយដ្ឋានលំដាប់ខ្ពស់នៅកោះ Phu Quoc, ទីក្រុង Da Lat និងទីក្រុងកំពង់ផែ Vung Tau ៕