Alynana Media Cambodia
Icon Collap
RK Clinic
clinic narit

ប្រមុខការបរទេសរុស្ស៊ីអរគុណលោក Kim Jong Un ចំពោះការគាំទ្រសង្រ្គាមអ៊ុយក្រែន អំឡុងទស្សនកិច្ចទៅកូរ៉េខាងជើង

Media LNN | Oct 19, 2023
ប្រមុខការបរទេសរុស្ស៊ីអរគុណលោក Kim Jong Un ចំពោះការគាំទ្រសង្រ្គាមអ៊ុយក្រែន អំឡុងទស្សនកិច្ចទៅកូរ៉េខាងជើង
Clinic narith

ក្រសួងការបរទេសរុស្ស៊ី បាននិយាយថា ប្រមុខការទូតរុស្ស៊ី លោកហ្សឺ ហ្គេឡារូហ្វ(Sergei Lavrov) បានថ្លែងអំណរគុណដល់កូរ៉េខាងជើង សម្រាប់ការគាំទ្រសង្រ្គាមរបស់រុស្ស៊ី នៅក្នុងប្រទេសអ៊ុយក្រែន និងបានសន្យាគាំទ្រពេញលេញ និងសាមគ្គីភាព របស់ទីក្រុងមូស្គូ សម្រាប់មេដឹកនាំកូរ៉េខាងជើងលោក Kim Jong Un ។

លោក Lavrov បានទៅដល់ទីក្រុងព្យុងយ៉ា កាលពីថ្ងៃពុធសម្រាប់ជំនួប ដែលត្រូវគេមើលឃើញជាការបង្កើតវាទិកាសម្រាប់ដំណើរទស្សនកិច្ចដោយប្រធានាធិបតីលោក Vladimir Putin ដែលបានបង្កើនកិច្ចសហប្រតិបត្តិការជាមួយប្រទេសឯកាកូរ៉េខាងជើង ។

ថ្លែងនៅឯពិធីទទួលស្វាគមន៍ដោយកូរ៉េខាងជើងកាលពីថ្ងៃពុធ លោក Lavrov បាននិយាយថា ទីក្រុងមូស្គូ អរគុណយ៉ាងខ្លាំងចំពោះការគាំទ្រដ៏ស្មោះត្រង់ និងឥតងាករេ របស់ទីក្រុងព្យុងយ៉ាង សម្រាប់ប្រទេសរុស្ស៊ី ក្នុងសង្រ្គាម ដែលខ្លួនហៅថាជាប្រតិសបត្តិការសឹកពិសេស។

សារព័ត៌មានរដ្ឋកូរ៉េខាងជើង និយាយថា ដំណើរទស្សនកិច្ចរបស់លោក Lavrov នឹងក្លាយជាឱកាសដ៏សំខាន់មួយក្នុងការពង្រឹងទំនាក់ទំនងឲ្យកាន់តែប្រសើរថែមទៀតរវាងប្រទេសទាំង២ ។

ដំណើរទស្សនកិច្ចរយៈពេល២ថ្ងៃរបស់លោក Lavrov បានកើតឡើង រយៈពេលមួយខែ បន្ទាប់ពីមេដឹកនាំកូរ៉េខាងជើង លោក Kim បានបំពេញទស្សនកិច្ចដ៏កម្រទៅកាន់ប្រទេសរុស្ស៊ី អំឡុងពេលដែលលោកបានអញ្ជើញលោក Putin ទៅកាន់ទីក្រុងព្យុងយ៉ាង និងពិភាក្សាពីកិច្ចសហប្រតិបត្តិការយោធា៕