Alynana Media Cambodia
Icon Collap
RK Clinic
clinic narit

មនុស្ស​ប្រមាណ ​៦០​នាក់បាន​ស្លាប់ ​ខណៈ​រុស្ស៊ី​បង្កើន​ការវាយប្រហារ​ខ្លាំងក្លា​ក្នុង​តំបន់ Luhansk របស់​អ៊ុយ​ក្រែ​ន​

Admin Alynana | May 09, 2022
មនុស្ស​ប្រមាណ ​៦០​នាក់បាន​ស្លាប់ ​ខណៈ​រុស្ស៊ី​បង្កើន​ការវាយប្រហារ​ខ្លាំងក្លា​ក្នុង​តំបន់ Luhansk របស់​អ៊ុយ​ក្រែ​ន​
Clinic narith

អ៊ុយក្រែន៖ ការ​វាយ​ប្រយុទ្ធ​គ្នា​ដ៏​ខ្លាំងក្លា​បាន​កើតឡើង ​នៅ​ក្នុង​ប្រទេស​អ៊ុយ​ក្រែ​នភា​គ​ខាងកើតកាលពី​ថ្ងៃអាទិត្យ​រវាង​កងកម្លាំង​រុស្ស៊ី និង​ក្រុម​អ្នកតស៊ូ​របស់​អ៊ុយ​ក្រែ​ន ដែល​បាន​ព្យាយាម​ដណ្ដើម​កាន់កាប់​ទីក្រុង Severodonetsk ដ៏​សំខាន់​របស់​តំបន់ Luhansk​។
a5f97fe8b8570da9bb891084be4b3e46
អភិបាល​តំបន់ Luhansk បាន​និយាយ​ថា ​ការ​វាយ​ប្រយុទ្ធ​គ្នា​ដ៏​ខ្លាំងក្លា​បាន​ផ្ទុះឡើង​នៅ​ទីក្រុង​ឧស្សាហកម្ម Severodonetsk ដែល​មាន​មនុស្ស​រស់នៅ​ប្រមាណ ១០០,០០០​នាក់ ហើយ​កងកម្លាំង​រុស្ស៊ី​កំពុង​ព្យាយាម​វាយ​ដណ្ដើម​គ្រប់គ្រង​ទីក្រុង​មួយ​នេះ​។ ​អភិបាល​តំបន់ Luhansk លោក Serhiy Haidai បាន​សរសេរ​នៅ​ក្នុង​សារ Telegram ថា ការ​វាយ​ប្រយុទ្ធ​គ្នា​ដ៏​ខ្លាំងក្លា​បំផុតកំពុង​ឈាន​ទៅ​រក​ការ​ដណ្ដើម​យក​ទីក្រុង Severodonetsk ប៉ុន្តែ​រាល់​កា​បោះ​ទីលំនៅ​ទាំងឡាយ​នៅ​ក្នុង​តំបន់ Luhansk គឺជា​ចំណុច​គ្រោះថ្នាក់​បំផុត។​ ពេលនេះ​មានការ​បាញ់​ប្រហារ​គ្នា​នៅ​ក្នុង​ភូមិ Bilohorivka ភូមិ Voivodivka និង​វាយ​រុល​ទៅកាន់​ទីក្រុង Popasna​។​

​លោក​និយាយ​ថា ជនជាតិ​អ៊ុយ​ក្រែ​ន​រាប់​សិប​នាក់​ត្រូវ​គេ​បារម្ភ​ថា​បាន​ស្លាប់ ក្រោយ​ការវាយប្រហារ​តាម​អាកាស​របស់​រុស្ស៊ី​បាន​បំផ្លិចបំផ្លាញសាលារៀន​មួយ​កន្លែង ​ដែល​ប្រជាពលរដ្ឋ​ប្រមាណ ៩០​នាក់​ស្នាក់នៅ​ក្នុង​បន្ទប់​ក្រោម​ដី​ក្នុង​ភូមិ Bilohorivka។ ​យ៉ាងណាក៏ដោយ​ប្រភព​ពី​លោក​ប្រធានាធិបតី​អ៊ុយ​ក្រែ​ន Volodymyr Zelensky បាន​និយាយ​ថា មនុស្ស​ប្រហែល​ ៦០​នាក់​បាន​ស្លាប់ បន្ទាប់ពី​គ្រាប់បែក​ត្រូវ​ចំ​សាលារៀន​មួយ​កន្លែង​ក្នុង​ភាគ​ខាងកើត​​អ៊ុយ​ក្រែ​ន​៕
61727387_303