Alynana Media Cambodia
Icon Collap
RK Clinic
clinic narit

មនុស្សជំនិតរបស់លោក ពូទីន អះអាងថារុស្ស៉ីនឹងវាយផ្ដាច់ព្រ័ត្រយកទីក្រុង Mariupol នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ

Admin Alynana | Apr 21, 2022
មនុស្សជំនិតរបស់លោក ពូទីន អះអាងថារុស្ស៉ីនឹងវាយផ្ដាច់ព្រ័ត្រយកទីក្រុង Mariupol នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ
Clinic narith

(ឡុងដ៍)៖ សម្ព័ន្ធមិត្តដ៏ជិតស្និទ្ធម្នាក់របស់លោកប្រធានាធិបតីរុស្ស៉ី លោក វ្ល៉ាឌីមៀ ពូទីនបាននិយាយថាកងទ័ពរុស្ស៉ីនឹងវាយយកទីក្រុងម៉ារីយូប៉ូល នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ បន្ទាប់ពីអ៊ុយក្រែនបានស្នើសុំចរចាដោយគ្មានលក្ខខណ្ឌ ដើម្បីអាចជម្លៀសកងទ័ព និងពលរដ្ឋស៊ីវិលចេញពីរោងចក្រ ដែកថែបមួយ ដែលកំពុងស្ថិតនៅក្រោមការឡោមព័ទ្ធ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី២១ ខែមេសា ឆ្នាំ២០២២។

 

នៅក្នុងសេចក្ដីថ្លែងការណ៍មួយ មេដឹកនាំសាធារណរដ្ឋឆេឆេនីរបស់រុស្ស៉ី លោក រុំាហ្សាន់ កាឌីរ៉ូវ (Ramzan Kadyrov) បានបញ្ជាក់ដូច្នេះថា «នៅមុនពេលអាហារថ្ងៃត្រង់ ឬក្រោយអាហារថ្ងៃត្រង់ (នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ) រោងចក្រដែកថែបអាហ្សូវស្ទល់ (Azovstal) នឹងត្រូវបាន ស្ថិតនៅក្រោមការគ្រប់គ្រងទាំងស្រុងរបស់កងទ័ពរុស្ស៉ី»។ លោក កាឌីរ៉ូវ មិនបានបញ្ជាក់អ្វីបន្ថែមនោះទេ រីឯភា្លមៗ ខាងក្រសួងការពារជាតិ អ៊ុយក្រែនក៏មិនទាន់ធ្វើអត្ថាធិប្បាយអ្វីដែរ។

 

គួរបញ្ជាក់ថា ប្រសិនបើទីក្រុងម៉ារីយូប៉ូល (Mariupol) ធ្លាក់ចូលក្នុងដៃកងទ័ពរុស្ស៉ីពិតមែន នោះវានឹងក្លាយជាទីក្រុងធំបំផុតដែលត្រូវបានដណ្ដើម កាន់កាប់ដោយរុស្ស៉ី ចាប់តាំងពីសង្រ្គាមផ្ទុះឡើងអស់រយៈពេលជាង ៨សប្ដាហ៍មកនេះ៕