Alynana Media Cambodia
Icon Collap
RK Clinic
clinic narit

ការ​ជម្លៀស​ជន​ស៊ីវិល​ចេញពី​ទីក្រុង​រង​ការ​ហ៊ុមព័ទ្ធ​ Mariupol របស់​អ៊ុយ​ក្រែ​ន​ត្រូវ​បាន​ពន្យារពេល​

Admin Alynana | May 03, 2022
ការ​ជម្លៀស​ជន​ស៊ីវិល​ចេញពី​ទីក្រុង​រង​ការ​ហ៊ុមព័ទ្ធ​ Mariupol របស់​អ៊ុយ​ក្រែ​ន​ត្រូវ​បាន​ពន្យារពេល​
Clinic narith

​អ៊ុយក្រែន៖ កិច្ច​ខិតខំ​ប្រឹងប្រែង​ដើម្បី​ជម្លៀស​ជន​ស៊ីវិល​បន្ថែម​ទៀត​ ចេញពី​ទីក្រុង​កំពង់ផែ​រង​ការ​បំផ្លិចបំផ្លាញ Mariupol ​របស់​ប្រទេស​អ៊ុយ​ក្រែ​ន​ត្រូវ​បាន​ពន្យារពេល​កាលពី​ថ្ងៃ​ចន្ទ ហើយ​មនុស្ស​រាប់​រយ​នាក់​នៅតែ​ជាប់​ក្នុង​រោងចក្រ​ដែកថែប Azovstal ជា​មូលដ្ឋាន​ចុងក្រោយ​របស់​ក្រុម​អ្នកតស៊ូ ​ប្រឆាំង​នឹង​ការ​ហ៊ុមព័ទ្ធ​របស់​ទាហាន​រុស្ស៊ី​។

b996e380bac09b8eb035df514d179851

​ពុំ​មាន​ការ​បញ្ជាក់​ឲ្យ​បាន​ច្បាស់​ភ្លាមៗ​ទេ​ថា ​មូលហេតុ​អ្វី​ដែល​នាំ​ឲ្យ​មានការ​ផ្អាក​ការ​ជម្លៀស​នេះ។ មន្ត្រី​ក្រុង​មួយ​រូប​បាន​និយាយ​ថា ​កងកម្លាំង​រុស្ស៊ី​បាន​បន្ត​ការ​បាញ់​ផ្លោង​កាលពី​ថ្ងៃអាទិត្យ​លើ​រោងចក្រ​នេះ បន្ទាប់ពី​ក្បួន​រថយន្តក្រុង​បាន​ចាកចេញ​។ ស្ថានភាព​ដ៏​លំបាក​យ៉ាប់យ៉ឺន​របស់​ក្រុម​ជន​ស៊ីវិល ដែល​បាន​ជាប់​ក្នុង​ទីក្រុង Mariupol ដែល​បាន​រង​ការ​បាញ់​ផ្លោង​ជាច្រើន​សប្ដាហ៍ មុន​កងកម្លាំង​រុស្ស៊ី​ដណ្ដើម​គ្រប់គ្រង​ស្ទើរតែ​ទាំងស្រុង បាន​ផ្ដោត​លើ​ក្ដី​បារម្ភ​មនុស្សធម៌ ខណៈ​សង្គ្រាម​បាន​បន្ត​ដល់​ខែ​ទី​៣​។​

​ទីក្រុង​ដែល​ត្រូវ​បាន​កងកម្លាំង​រុស្ស៊ី​ឡោមព័ទ្ធ​ចាប់​តាំង​ពី​សង្គ្រាម​ផ្ទុះឡើង​បាន​ប៉ុន្មាន​ថ្ងៃ បាន​បណ្ដាល​ឲ្យ​ជន​ស៊ីវិល​ជាប់​ខ្លួន​រស់​នៅ​ក្នុង​ភាព​ភ័យខ្លាច ខ្វះ​អាហារ ទឹក ថ្នាំពេទ្យ និង​អគ្គិសនី​។ ​សារ​ព័ត៌មាន BBC បាន​និយាយ​ថា កុមារ​តូច​នៅ​ក្នុង​ទីក្រុង Mariupol បាន​ផឹកទឹក​ភ្លៀង​ដក់​តាម​ក្រឡុក​នានា​។ ​កងទ័ព​រុស្ស៊ី​និយាយ​ថា ​មនុស្ស​ចំនួន ១២៦​នាក់​បាន​ចាក​ចេញពី​ទីក្រុង Mariupol តាម​ក្បួន​រថយន្ត​សុវត្ថិភាព​កាលពី​ថ្ងៃ​សៅរ៍ និង​ថ្ងៃអាទិត្យ​ពី​រោងចក្រ​ដែកថែប និង​ស្រុក​ផ្សេងទៀត​ទៅកាន់​តំបន់ Donetsk គ្រប់គ្រង​ដោយ​ក្រុម​ផ្ដាច់​ខ្លួន​គាំទ្រ​រុស្ស៊ី៕