Alynana Media Cambodia
Icon Collap
RK Clinic
clinic narit

Meta បានលុបគណនី Facebook របស់អ្នកប្រើប្រាស់មួយចំនួននៅក្នុងប្រទេសហ្វីលីពីនដែលបានប្រើប្រាស់ពាក្យសំដីមិនសមរម្យ

Admin Alynana | Apr 09, 2022
Meta បានលុបគណនី Facebook របស់អ្នកប្រើប្រាស់មួយចំនួននៅក្នុងប្រទេសហ្វីលីពីនដែលបានប្រើប្រាស់ពាក្យសំដីមិនសមរម្យ
Clinic narith

(បរទេស)៖ ថ្មីៗនេះ Meta ទើបតែប្រកាសបិទអ្នកប្រើប្រាស់បណ្តាញ Facebook សរុបប្រមាណជាង ៤០០គណនីដែលក្នុងនោះរួមមានទាំង Page និង Group នៅមុនការបោះឆ្នោតនៅក្នុងប្រទេសហ្វីលីពីន ក្នុងគោលបំណងលុបបំបាត់ព័ត៌មានបំផុសបំផុល ក៏ដូចជាការជេរប្រមាថ ឬគំរាមកំហែង ជាសារធារណៈដែលអាចបង្កឱ្យមានភាពចលាចរនៅក្នុងប្រទេស។

នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន CNN នៅថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២២។

បណ្តាញសង្គមយក្សមួយនេះបានលើកឡើងថា គណនីទាំងនោះរួមមាន Facebook Pages និងក្រុមដែលភ្ជាប់ជាមួយ New People's Army របស់ហ្វីលីពីនដែលជាអង្គការហាមឃាត់។ ខណៈដែលចំណាត់របស់ Meta នៅពេលនេះគឺឃ្លាំមើលក្រុមបក្សប្រឆាំង នៅមុនថ្ងៃបោះឆ្នោត ថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២២ ខាងមុខនេះ។

 

ដោយឡែកកាលពីខែមុន បេក្ខជនប្រធានាធិបតីរបស់ប្រទេសនេះបានដាក់កម្រិតលើ Meta ឱ្យទទួលខុសត្រូវប្រសិនបើមានការផ្សព្វផ្សាយព័ត៌មានមិនពិតជាសាធារណៈផងដែរ៕