Alynana Media Cambodia
Icon Collap
RK Clinic
clinic narit

NATO ត្រៀមដាក់ពង្រាយទាហានដល់ទៅ ៣០០,០០០ នៅព្រំដែនត្រៀមបង្រ្កាបរុស្ស៊ី

Admin Alynana | Mar 20, 2023
NATO ត្រៀមដាក់ពង្រាយទាហានដល់ទៅ ៣០០,០០០ នៅព្រំដែនត្រៀមបង្រ្កាបរុស្ស៊ី
Clinic narith

សម្ព័ន្ធអាត្លង់ទិកខាងជើងណាតូពិចារណាដាក់ពង្រាយទាហានរហូតដល់ទៅ ៣០០,០០០នាក់នៅតាមព្រំដែនជាមួយរុស្ស៊ី ត្រៀមរារាំងរុស្ស៊ីពីការធ្វើសង្រ្គាមហួសអ៊ុយក្រែន។ នេះបើតាមកាសែតPolitico កាលពីថ្មីៗនេះ។ 

សម្ព័ន្ធណាតូកំពុងស្នើឡើងនូវគំនិតអំពីការពង្រឹងព្រំដែនភាគខាងកើតរបស់ខ្លួន និងតម្រូវការក្នុងការបញ្ជូនទាហានរហូតដល់ ៣០០,០០០ នាក់ទៅកាន់ព្រំដែន។ កងទ័ពណាតូដំបូងអាចមានប្រហែល១០ម៉ឺននាក់ត្រៀមដាក់ពង្រាយក្នុងរយៈពេល១០ថ្ងៃប៉ុណ្ណោះ ដែលរួមបញ្ចូលកងទ័ពមកពីប្រទេសប៉ូឡូញ ន័រវេស អេស្តូនី ឡាតវី និងលីទុយអានី និងអាល្លឺម៉ង់។ ការស្នើឡើងនេះ ទ័ពដ៏សែនច្រើននេះ មានបំណងធំគឺដើម្បីការពាររុស្ស៊ីពីការធ្វើសង្រ្គាមហួសអ៊ុយក្រែននាពេលអនាគត។ 

យ៉ាងណា សកម្មភាពបែបនេះនឹងតម្រូវឱ្យមានការសម្របសម្រួល និងការខិតខំប្រឹងប្រែងយ៉ាងខ្លាំងពីសមាជិកណាតូទាំង ៣០ ដើម្បីផ្តល់ទាហាន កន្លែងហ្វឹកហាត់ អាវុធ បរិក្ខារ និងគ្រាប់រំសេវយ៉ាងច្រើន។ ការសម្របសម្រួលអាចជាបញ្ហាប្រឈម ដោយសារសម្ព័ន្ធមិត្តជាច្រើនមានការព្រួយបារម្ភរួចទៅហើយអំពីស្តុកអាវុធមិនគ្រប់គ្រាន់របស់ពួកគេ ដែលត្រូវការពេលវេលា និងថវិកាដើម្បីបំពេញបន្ថែម៕
NATO considering deployment of up to 300,000 troops on border with Russia