Alynana Media Cambodia
Icon Collap
RK Clinic
clinic narit

អង្គការ​ Oxfam ផ្សព្វផ្សាយពីការលើកកម្ពស់​កិច្ច​គាំពារ​សង្គម សម្រាប់​កម្មករ​ក្នុង​វិស័យ​កាត់ដេរ

Admin Alynana | Mar 03, 2023
អង្គការ​ Oxfam ផ្សព្វផ្សាយពីការលើកកម្ពស់​កិច្ច​គាំពារ​សង្គម សម្រាប់​កម្មករ​ក្នុង​វិស័យ​កាត់ដេរ
Clinic narith

ក្លិបអ្នកកាសែតកម្ពុជា ( ក.អក ) សហការជាមួយអង្គការ Oxfam  បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយ​ ស្តី​ពី​របបសន្តិសុខសង្គម​(ប.ស.ស)​​ សំដៅពង្រឹងសមត្ថភាពអ្នកសារព័ត៌មានតាមរយៈបទបង្ហាញពីអ្នកជំនាញបេឡាសន្តិសុខជាតិសង្គម ( ប.ស.ស ) ដើម្បីលើកកម្ពស់ការផ្សព្វផ្សាយដល់និយោជិតក្នុង វិស័យកាត់ដេរនៅកម្ពុជា។

សិក្ខាសាលា​បណ្តុះបណ្តាលនេះ​ ធ្វើឡើង ដែលនឹងប្រព្រឹត្តទៅ នៅថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៣ សណ្ឋាគារកាំបូឌីយ៉ាណា រាជធានីភ្នំពេញ​​ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​បានចែករំលែកចំណេះដឹងនិងលទ្ធផលការអនុវត្តគម្រោង INSPIRE រួម ទាំងបង្កើនប្រសិទ្ធភាពនៃទំនាក់ទំនង និងផ្សព្វផ្សាយគាំពារសង្គមកម្ពុជា។ គោលនយោបាយគាំពារសង្គម គឺ ជាយន្តការចម្បងមួយ ដើម្បីបង្កើតឲ្យមានសេដ្ឋកិច្ចដែលប្រកបដោយបរិយាបន្ន ដែលបង្កលក្ខណៈឲ្យកម្មករ និយោជិតវិស័យកាត់ដេរ និងក្រុមគ្រួសាររបស់ពួកគាត់មានលទ្ធភាពកាត់បន្ថយភាពងាយរងគ្រោះ ដែលបង្កឡើងដោយវិបត្តិសេដ្ឋកិច្ច។

លោកស្រី សុខ ច័ន្ទឆវី ប្រធានកម្មវិធីអង្គការអុក ស្វាម (Oxfam) បានបញ្ជាក់ថា​គម្រោង INSPIRE នឹងរួមចំណែកជាមួយរដ្ឋាភិបាលកម្ពុជា និងភាគីពាក់ព័ន្ធកាត់បន្ថយភាពងាយរងគ្រោះរបស់កម្មករនិយោជិតក្នុងវិស័យកាត់ដេរ និងក្រុមគ្រួសាររបស់ពួកគេ តាមរយៈការកែពង្រឹង និងពង្រីកលទ្ធភាព និងវិសាលភាពនៃការទទួលបានមូលនិធិសន្តិសុខសង្គម (ប.ស.ស.)។ គំនិតផ្តួចផ្តើមនេះត្រូវបានគេរំពឹងថានឹងផ្តល់ប្រយោជន៍ដល់អ្នកទទួលផលសរុបប្រមាណជា ២៣,០០០នាក់ ដោយផ្ទាល់ និងប្រមាណជា ៧៣៥,០០០នាក់ទៀត ដោយប្រយោល។ បន្ថែមលើនេះទៀត គម្រោងត្រូវបានរំពឹងថានឹងជួយលើកកម្ពស់ការយល់ដឹងពីការគាំពារសង្គម ទៅដល់ពលរដ្ឋប្រមាណជា ១,០០០,០០០ នាក់តាមរយៈយុទ្ធនាការផ្សព្វផ្សាយ និងលើកកម្ពស់ការយល់ដឹង និងទទួលព័ត៌មាន។ ហើយតាមរយៈការជំរុញ និងកិច្ចប្រឹងប្រែងរួមគ្នារបស់កម្មករនិយោជិត សង្គមស៊ីវិល រាជរដ្ឋាភិបាលកម្ពុជា និងភាគីពាក់ព័ន្ធដទៃទៀត គម្រោងនេះរំពឹងថា ការបង្កើតគោលនយោបាយបេឡាជាតិសន្តិសុខសង្គម និងគោលនយោបាយគាំពារសង្គមដទៃទៀតនឹងត្រូវបានដាក់បញ្ចូលនូវទស្សនៈ ធាតុចូល និងតម្រូវការជាក់ស្តែង របស់កម្មករនិយោជិតក្នុងវិស័យកាត់ដេរ។

ក្លិបអ្នកកាសែតកម្ពុជា បានលើកឡើងថា សិក្ខាសាលានេះ មានសារសំខាន់ណាស់សម្រាប់អ្នកសារព័ត៌មានក្នុងការស្វែង យល់ដឹងអំពីគម្រោង . INSPIRE របស់ Oxfam រួមទាំងអត្ថប្រយោជន៏ និង ព័ត៌មានលម្អិតផ្សេងៗទៀត ទាក់ទង នឹងបេឡាជាតិសន្តិសុខសង្គម(ប.ស.ស)នៅកម្ពុជា៕

ដោយៈ សុខ សិទ្ធិការ្យ