Alynana Media Cambodia
Icon Collap
RK Clinic
clinic narit

លោក បៃដិន ចាប់ផ្ដើមយុទ្ធនាការឃោសនាបោះឆ្នោតជាមួយនឹងការប្រមូល​ផ្ដុំសហជីពកម្មករនៅរដ្ឋ Pennsylvania

Media LNN | Jun 19, 2023
លោក បៃដិន ចាប់ផ្ដើមយុទ្ធនាការឃោសនាបោះឆ្នោតជាមួយនឹងការប្រមូល​ផ្ដុំសហជីពកម្មករនៅរដ្ឋ Pennsylvania
Clinic narith

ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន បានចាប់ផ្ដើមយុទ្ធនាការឃោសនាបោះឆ្នោតជាលើកដំបូង ចាប់តាំងពីលោកបានប្រកាសកាលពីខែមេសាថា លោកនឹងស្វែងរកអាណត្តិទីពីរនៅក្នុងការបោះឆ្នោតប្រធានាធិបតីឆ្នាំ ២០២៤ ។0a3b05d9751d289d63469106608eb42a-182

 
 

ក្នុងអំឡុងពេលយុទ្ធនាការឃោសនាបោះឆ្នោតនោះ មានសមាជិកសហជីពកម្មករប្រហែល ២,០០០ នាក់ បានប្រមូលផ្តុំគ្នាចូលរួមក្នុងព្រឹត្តិការណ៍នៅរដ្ឋ Pennsylvania ដែលក៏ជាកន្លែងលោក បៃដិន បានចាប់កំណើតផងដែរ ។

ទន្ទឹមនោះលោក បៃដិន បាន​និយាយ​ថា លោក​មាន​មោទនភាពខ្លាំងមែនទែន​ដែល​បាន​ក្លាយ​ជា​ប្រធានាធិបតី​មាន​ការ​គាំទ្រ​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​អាមេរិក ។

លោក បៃដិន ក៏បានប្រាប់ដល់សហជីពកម្មករផងដែរថា “​អ្នកបាន​កសាង​សេដ្ឋកិច្ច​តាម​ន័យ​ត្រង់ មិន​មែន​ក្នុង​ន័យ​ធៀប​ពី​បាតក្រោម​ឡើងដល់​លើ​ ឬពី​កណ្តាលឡើងដល់​កំពូល ហើយ​ចុះ​ក្រោមវិញ​នោះ​ទេ​ ​ព្រោះថា ​ពេល​វណ្ណៈ​កណ្តាល​ធ្វើ​បាន​ល្អ យើងនឹងធ្វើបានល្អគ្រប់​គ្នា” ។photo_2023-06-12_08-39-29-21

បច្ចុប្បន្នជនជាតិអាមេរិកមួយចំនួនធំកំពុងមានការព្រួយបារម្ភយ៉ាងខ្លាំងអំពីអាយុរបស់លោក បៃដិន ដែលនឹងឈានចូលដល់វ័យ ៨១ ឆ្នាំនៅក្នុងខែវិច្ឆិកាខាងមុខនេះ ។ ប៉ុន្តែ​រហូត​មក​ដល់​ពេល​នេះ គណបក្ស​ប្រជាធិបតេយ្យ​នៅ​មិន​ទាន់​មាន​ចំណាត់​ការ​ណា​មួយ​ដើម្បី​ដាក់​បេក្ខភាព​ផ្សេង​ទៀត ក្រៅពីលោក បៃដិន នោះ​ទេ ។ដោយឡែក សម្រាប់គណបក្សសាធារណរដ្ឋវិញមានបេក្ខជនចំនួន ១១ នាក់កំពុងឈរឈ្មោះជាបេក្ខភាពប្រធានាធិបតី ដោយក្នុងនោះរួមមានអតីតប្រធានាធិបតី ដូណាល់ ត្រាំ និងអភិបាលរដ្ឋផ្លរីដា លោក រ៉ុន ឌីសាន់ទីស ដែលត្រូវបានគេមើលឃើញថា ជាគូប្រជែងដ៏ធំបំផុតរបស់លោក ត្រាំ ៕