Alynana Media Cambodia
Icon Collap
RK Clinic
clinic narit

ទន្លេ Po ដែលជាទន្លេវែងបំផុតរបស់ប្រទេសអ៊ីតាលី ប្រែជារីងស្ងួតមិនធ្លាប់មានក្នុងរយៈពេល៧០ឆ្នាំ

Admin Alynana | Jun 24, 2022
ទន្លេ Po ដែលជាទន្លេវែងបំផុតរបស់ប្រទេសអ៊ីតាលី ប្រែជារីងស្ងួតមិនធ្លាប់មានក្នុងរយៈពេល៧០ឆ្នាំ
Clinic narith

អន្តជាតិ៖ ប្រទេសអ៊ីតាលីកំពុងជួបប្រទះរលកកំដៅដែលមានរយៈពេលយូរមិនធ្លាប់មានពីមុនមក ដោយសីតុណ្ហភាពនៅតំបន់ខ្លះនៃជ្រលងភ្នំ Po ត្រូវបានគេព្យាករណ៍ថានឹងឡើងដល់ 36C នៅចុងសប្តាហ៍នេះ។
 
ទីក្រុងជាង 100 នៅជ្រលងភ្នំ Po ត្រូវបានគេស្នើសុំឱ្យបែងចែកទឹកចំពេលមានគ្រោះរាំងស្ងួតដ៏អាក្រក់បំផុតដែលប៉ះពាល់ដល់ទន្លេវែងបំផុតរបស់ប្រទេសអ៊ីតាលីដែលមិនធ្លាប់មានក្នុងរយៈពេល 70 ឆ្នាំកន្លងមក។

នៅភាគខាងជើងប្រទេសអ៊ីតាលីត្រូវបានគេកត់សម្គាល់ថា ជាច្រើនខែមកហើយដែលពុំមានភ្លៀងនៅតំបន់នោះឡើយ ធ្វើឲ្យមានគ្រោះរាំងស្ងួតតាមដងទន្លេ Po មានទំហំចម្ងាយ 400 ម៉ាយល៍ (650 គីឡូម៉ែត្រ) ដែលលាតសន្ធឹងពីជួរភ្នំអាល់នៅភាគពាយព្យ និងរហូតដល់តំបន់ដីសណ្ត Po។

បញ្ហានេះធ្វើឱ្យកាន់តែធ្ងន់ធ្ងរឡើង នូវបញ្ហាសីតុណ្ហភាពខ្ពស់ជាងធម្មតា ហើយនៅពេលរដូវរងាមានព្រិលធ្លាក់ច្រើនខុសពីធម្មតា ជាពិសេសនៅតំបន់ភ្នំអាល់ភាគខាងត្បូង។

ក្រុមសង្កេតមើលទន្លេរបស់ប្រទេសអ៊ីតាលីបាននិយាយថា Po បានទទួលរងនូវគ្រោះរាំងស្ងួតដ៏អាក្រក់បំផុតរបស់ខ្លួន ដែលមិនធ្លាប់មានពីមុនមកក្នុងរយៈពេលប្រាំពីរទសវត្សរ៍មកនេះ តម្រូវការទឹកនៅក្នុងអាងជ្រលងភ្នំ Po មានកម្រិតខ្ពស់ ប៉ុន្តែទឹកសម្រាប់ការផ្គត់ផ្គង់គឺមានកម្រិតតិចតួចបំផុត។ ក្រុម​អង្កេត​ការណ៍​បាន​ព្រមាន​ថា ប្រសិនបើនៅតែមិនមាន​ភ្លៀង​ធ្លាក់ទៀត វិបត្តិ​នេះនឹង​កាន់​តែ​រងផលប៉ះពាល់ធ្ងន់ធ្ងរណាស់ដល់វិស័យកសិកម្ម។

ជម្រៅទឹកទន្លេបច្ចុប្បន្នមានកម្រិត 2.7 ម៉ែត្រ ដែលទាបជាងមធ្យមភាគសម្រាប់ខែមិថុនា។

ស្ថានភាពដែលកំពុងប៉ះពាល់យ៉ាងធ្ងន់ធ្ងរនោះ គឺសកម្មភាពការធ្វើកសិកម្ម ក៏ដូចជាការដឹកជញ្ជូនពាណិជ្ជកម្មបានជំរុញឱ្យ Utilitalia ដែលជាសហព័ន្ធនៃក្រុមហ៊ុនទឹកបានស្នើសុំឱ្យមានការផ្អាកការផ្គត់ផ្គង់ទឹកស្អាតនៅពេលយប់ ដើម្បីស្តារកម្រិតអាងស្តុកទឹកនៅតំបន់មួយនេះ៕
ប្រភពៈ The Guardian

1100x619_cmsv2_2ecb6a6e-c844-5cd8-8053-9843659d8e11-6695396808x539_cmsv2_ef067253-4a51-5ca2-b46c-cf8e9883b699-6695396808x539_cmsv2_9e0576e6-7e84-5b84-8e40-ac4942a379a7-6778262960x0-1773x435_cmsv2_1a5c14f8-43f1-5722-a10f-87d2567cb073-6778262960x0 o1200x800