Alynana Media Cambodia
Icon Collap
RK Clinic
clinic narit

បិទខ្ទប់ឡើងវិញ នៅផ្នែកខ្លះក្នុងសង្កាត់ចោមចៅទី២ និងសង្កាត់ចោមចៅទី៣ ក្រោយផ្ទុះការឆ្លងរាលដាលកូវីដក្នុងរោងចក្រកាត់ដេរ QMI

Sang Kim | Jun 09, 2021
បិទខ្ទប់ឡើងវិញ នៅផ្នែកខ្លះក្នុងសង្កាត់ចោមចៅទី២ និងសង្កាត់ចោមចៅទី៣ ក្រោយផ្ទុះការឆ្លងរាលដាលកូវីដក្នុងរោងចក្រកាត់ដេរ QMI
Clinic narith

(ភ្នំពេញ)៖ រដ្ឋបាល​រាជធានីភ្នំពេញ នៅ​ថ្ងៃទី៩ ខែមិថុនានេះ បានសម្រេច​ កំណត់​ផ្នែកខ្លះនៃភូមិចោមចៅ៣ នៃសង្កាត់ចោមចៅទី២ និងផ្នែកខ្លះនៃភូមិ​ត្រពាំងពោធិ៍ ផ្នែកខ្លះនៃភូមិព្រៃព្រីងខាងជើង២ និងផ្នែកខ្លះនៃភូមិជម្ពូវ័ន២ នៃសង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ ជាតំបន់លឿងទុំ ដម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ១៩​។

ការសម្រេចនេះ តម្រូវ​ឲ្យបិទខ្ទប់​តំបន់លឿងទុំនោះ ដោយសារតែ​ផ្ទុះការឆ្លងរាលដាលជំងឺកូវីដ១៩ នៅក្នុងរោងចក្រកាត់ដេរ ហ្គ្រេន​ ធ្វីន អតីតរោងចក្ររោងចក្រកាត់ដេរ QMI នៅសង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ ក្នុងការធ្វើតេស្ត​ លើកម្មករកាត់ដេរជាង ៤០០០នាក់ កាលពីថ្ងៃទី៤-៦ ខែមិថុនា ឆ្នាំ២០២១ នៅរោងចក្រកាត់ដេរ QMI រកឃើញអ្នកឆ្លងកូវីដ​ ២៩៦នាក់។

ការបិទខ្ទប់នៅតំបន់លឿងទុំ ដែលទើបកំណត់ថ្មីនេះ មានរយៈពេល ១៤ថ្ងៃ គិតចាប់ពីម៉ោងសូន្យ នាថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២១។

ដោយឡែក នៅតំបន់​ជុំវិញរោងចក្រកាត់ដេរ​ QMI ដែលស្ថិតនៅតំបន់មុខវិទ្យាល័យ​ជម្ពូវ័ន តាមផ្លូវជាតិលេខ៤ ជិតរង្វង់មូលចោមចៅ បានធ្វើឡើងដាក់របាំង​បិទខ្ទប់​ ចាប់តាំងពីល្ងាចថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២១​៕