Alynana Media Cambodia
Icon Collap
RK Clinic
clinic narit

យន្តហោះ​ក្រុមហ៊ុន​អាកាសចរណ៍ Tibet Airlines ​ បាន​ឆាបឆេះ បន្ទាប់ពីរអិល​ចេញពី​ផ្លូវ​រត់ នៅ​ភាគ​ខាងលិច​ប្រទេស​ចិន

Admin Alynana | May 12, 2022
យន្តហោះ​ក្រុមហ៊ុន​អាកាសចរណ៍ Tibet Airlines ​ បាន​ឆាបឆេះ បន្ទាប់ពីរអិល​ចេញពី​ផ្លូវ​រត់ នៅ​ភាគ​ខាងលិច​ប្រទេស​ចិន
Clinic narith

(អន្តរជាតិ)៖ យន្តហោះ​របស់​ក្រុមហ៊ុន​អាកាសចរណ៍ Tibet Airlines បាន​ឆាបឆេះ​បន្ទាប់ពី​បាន​រអិល​ចេញពី​ផ្លូវ​រត់ ​នៅឯ​ព្រលាន​យន្តហោះ​ក្រុង Chongqing នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២២។ ទូរទស្សន៍ CCTV បាននិយាយថា អ្នកដំណើរជាច្រើននាក់បានរងរបួសស្រាល ដោយមិនមានមនុស្សគ្រោះថ្នាក់ដល់ជីវិតឡើយ។

យន្តហោះ A319-100 ត្រូវហោះហើរចេញពីអាកាសយានដ្ឋានអន្តរជាតិ Chongqing Jiangbei ទៅកាន់ទីក្រុង Nyingchi នៃទីបេ បានរអិលចេញពីផ្លូវរត់បណ្តាលឱ្យយន្តហោះឆេះ។ យន្តហោះនេះមានអ្នកដំណើរ ១១៣នាក់ និងនារិក៩នាក់ ដែលត្រូវបានជម្លៀសទាន់ពេលវេលា។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់​ក្រុមហ៊ុន China Aviation Review។

ផ្សែង និង​អណ្តាតភ្លើង​យ៉ាង​សន្ធោសន្ធៅ​បាន​ឆាបឆេះ​ចេញពីតួយន្តហោះ Airbus A319 របស់​ក្រុមហ៊ុន​អាកាសចរណ៍ Tibet Airlines ខណៈ ​ត្រៀម​ហោះ​ចេញ​នៅ​ម៉ោង៨ព្រឹក ​ថ្ងៃ​ទី១២ ឧសភា (ម៉ោង​ក្នុង​តំបន់)។ ក្រុមពន្លត់អគ្គីភ័យ និងជួយសង្គ្រោះបាននៅកន្លែងកើតហេតុ ដើម្បីពន្លត់ភ្លើង និងជម្លៀសអ្នកដំណើរ។

ការិយាល័យប្រចាំតំបន់នៃក្រុមហ៊ុនអាកាសចរណ៍ Tibet Airlines បាននិយាយថា «មានឧប្បត្តិហេតុមួយកំពុងស្ថិតនៅក្រោមការស៊ើបអង្កេត។ ព័ត៌មានលម្អិតនឹងត្រូវរាយការណ៍ជូនតាមក្រោយ»៕
44vyg1652325184832១k4y1uu1652325185962៣៣៣