Alynana Media Cambodia
Icon Collap
RK Clinic
clinic narit

កម្មវិធី Facebook មានចំនួន អ្នកប្រើប្រាស់ 13 ,575 ,700 នាក់ ក្នុងប្រទេសកម្ពុជា ដែលស្មើនឹង 77.4% នៃប្រជាជនសរុប

Media LNN | Jul 01, 2023
កម្មវិធី Facebook មានចំនួន អ្នកប្រើប្រាស់ 13 ,575 ,700 នាក់ ក្នុងប្រទេសកម្ពុជា ដែលស្មើនឹង 77.4% នៃប្រជាជនសរុប
Clinic narith

បណ្តេញសង្គម TikTok និង Facebook ត្រូវបានគេប្រើប្រាស់យ៉ាងទូលំទូលាយនាយុគសម័យថ្មីនេះ។ ចំណែកនៅក្នុងប្រទេសកម្ពុជា Platform ទាំង២នេះក៏ត្រូវបានប្រជាជនពេញនិយមប្រើប្រាស់ផងដែរ។ ដូច្នេះតើនៅក្នុងស្រុកខ្មែរមានចំនួន អ្នកប្រើប្រាស់កម្មវិធីទាំងនេះចំនួនប៉ុន្មាន បើគិតត្រឹមឆ្នាំ២០២៣នេះ?

បើយោងតាមទិន្នន័យពីគេហទំព័រ napoleoncat.com បានឱ្យដឹងថា គិតត្រឹមខែឧសភា ឆ្នាំ២០២៣ កន្លង ចំនួនអ្នកប្រើប្រាស់កម្មវិធី Facebook មានចំនួន 13 575 700 នាក់ ក្នុងប្រទេសកម្ពុជា ដែលស្មើនឹង 77.4% នៃប្រជាជនសរុប។ ក្នុងនោះដែរមាន 54.4% ហើយដែលជាបុរស និងក្រុមមនុស្សដែលប្រើធំបំផុតគឺមានអាយុចន្លោះពី 25-34 ឆ្នាំ។

ដោយឡែកចំពោះកម្មវិធី TikTok វិញ យោងទៅតាមទិន្នន័យនៅលើគេហទំព័រ oosga.com បានឱ្យដឹងថា ចំនួនអ្នកប្រើកម្មវិធី TikTok នៅក្នុងប្រទេសកម្ពុជា គឺមានសរុបចំនួន ៧.៤លាននាក់ គិតត្រឹមខែមករា ឆ្នាំ២០២៣នេះ។ សម្រាប់ចំនួននាក់ប្រើនេះដែរ គឺមានចំនួននៃមនុស្សស្រី 53.5% និងមនុស្សប្រុសមានចំនួន 46.5%។