Alynana Media Cambodia
Icon Collap
RK Clinic
clinic narit

នាវាមុជទឹក នាំអ្នកទេសចរទៅមើលខ្មោចកប៉ាល់ Titanic កំពុងបាត់ខ្លួននៅមហាសមុទ្រអាត្លង់ទិកខាងជើង

Media LNN | Jun 20, 2023
នាវាមុជទឹក នាំអ្នកទេសចរទៅមើលខ្មោចកប៉ាល់ Titanic កំពុងបាត់ខ្លួននៅមហាសមុទ្រអាត្លង់ទិកខាងជើង
Clinic narith

 

នាវាមុជទឹកមួយគ្រឿងដឹកអ្នកទេសចរចំនួន៥នាក់ បានបាត់ខ្លួននៅក្បែរខ្មោចកប៉ាល់ Titanic ហើយប្រតិបត្តិការស្វែងរកកំពុងធ្វើឡើងដើម្បីជួយសង្គ្រោះពួកគេ ខណៈអុកស៊ីសែន នៅសល់ត្រឹម៦០ម៉ោងទៀតប៉ុណ្ណោះ។ឆ្មាំសមុទ្រអាមេរិកបានប្រាប់ BBC កាលពីថ្ងៃចន្ទទី១៩ខែមិថុនាថា ប្រតិបត្តិការស្វែងរក និងជួយសង្គ្រោះកំពុងធ្វើឡើងនៅមហាសមុទ្រអាត្លង់ទិកខាងជើង។image-737-23

ពួកគេនិយាយថា ពួកគេបាត់បង់ការទាក់ទងជាមួយនាវាមុជទឹកខ្នាតតូចមួយគ្រឿងនេះ ប្រហែលមួយម៉ោង និង ៤៥នាទី ពេលវាចេញដំណើរ។ស្របពេលជាមួយគ្នានោះ ក្រុមហ៊ុន OceanGate ដែលរៀបចំដំណើរទេសចរណ៍នេះ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “យើងកំពុងស្វែងរក និងគិតគូរលើជម្រើសទាំងអស់ ដើម្បីនាំនាវិកត្រលប់មកវិញដោយសុវត្ថិភាព។ ពេលនេះ យើងកំពុងគិតជាចម្បងទៅលើសមាជិកនាវិកនៅក្នុងនាវាមុជទឹក និងក្រុមគ្រួសាររបស់ពួកគេ”។

សម្រាប់ដំណើរកម្សាន្តរយៈពេលប្រាំបីថ្ងៃនេះ អ្នកទេសចរម្នាក់ត្រូវទិញសំបុត្រតម្លៃ ២៥០ ០០០ដុល្លារ ដោយក្នុងនោះ បូករួមទាំងការជ្រមុជទឹកទៅកាន់ខ្មោចកប៉ាល់ Titanic នៅជម្រៅ៣៨០០ម៉ែត្រផងដែរ។គួរបញ្ជាក់ថា កប៉ាល់ Titanic បានលិចបន្ទាប់ពីបុកផ្ទាំងទឹកកក អំឡុងពេលធ្វើដំណើរចេញពីចក្រភពអង់គ្លេស ទៅកាន់សហរដ្ឋអាមេរិកក្នុងខែមេសាឆ្នាំ១៩១២។ អ្នកដំណើរ និងនាវិកជាង ១៥០០នាក់ ក្នុងចំណោម២២០០នាក់ បានស្លាប់នៅក្នុងគ្រោះមហន្តរាយនោះ។

បំណែក​នៃ​កប៉ាល់ ​ត្រូវ​បាន​គេ​រក​ឃើញ​ក្នុង​ឆ្នាំ១៩៨៥ នៅចម្ងាយ​ប្រហែល៦០០គីឡូម៉ែត្រ​ពី​ឆ្នេរ Newfoundland នៃប្រទេស​កាណាដា និងនៅជម្រៅ​ប្រហែល ៣៨០០ ម៉ែត្រ​​ក្រោម​សមុទ្រ៕

sbm-FXtQCHjhYS6P0BjES2XnE-8