Alynana Media Cambodia
Icon Collap
RK Clinic
clinic narit

រថយន្ដ Toyota ២ ម៉ូឌែលនេះ គ្រោងនឹងដំឡើងនៅខ្មែរក្នុងពែលឆាប់ៗនេះ

Media LNN | Jul 18, 2023
រថយន្ដ Toyota ២ ម៉ូឌែលនេះ គ្រោងនឹងដំឡើងនៅខ្មែរក្នុងពែលឆាប់ៗនេះ
Clinic narith

រថយន្ដ​ Toyota ​ប្រភេទ Pick-up​ និង SUV រួមមាន៖ TOYOTA HILUX និង TOYOTA FORTUNER នឹងត្រូវដំឡើងនៅក្នុងប្រទេសកម្ពុជាមុនគេនៅពេលដែលរោងចក្រដំឡើងរថយន្ដមួយនេះសាងសងរួចរាល់។ នេះបើតាមការបញ្ជាក់ពីក្រុមហ៊ុន Toyota Cambodia កាលពីពេលកន្លងទៅ។photo_2019-07-08_12-18-42 (2)-11

សូមជម្រាបថា កាលពីខែសីហា កន្លងទៅនេះ ក្រុមហ៊ុន Toyota ដែលជាក្រុមហ៊ុនផលិតឡានជួរមុខនៅប្រទេសជប៉ុនមួយនេះ បានសម្រេចបោះទុនវិនិយោគជាង ៣៦ លានដុល្លារបង្កើតរោងចក្រដំឡើងឡានដំបូងរបស់ខ្លួននៅប្រទេសកម្ពុជា ដែលមានឈ្មោះថា Toyota Tsusho Manufacturing (Cambodia) Co., Ltd. (“TTMC”) មានទីតាំងស្ថិតនៅតំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់ ភ្នំពេញ និងបានបង្កើតឱកាសការងារ ១៥០ កន្លែងផងដែរ។photo_2019-07-08_12-18-42 (2)-10

 

ជាមួយគ្នានេះ យោងតាមប្រសាសន៍លើកឡើងរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងពិធីសំណេះសំណាលជាមួយបងប្អូនកម្មករ និយោជិត នៅក្នុងតំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់ គ្រុប ភ្នំពេញ នៅថ្ងៃទី២៦ ខែឧសភា កន្លងទៅបានឲ្យដឹងថា គម្រោងរោងចក្រដំឡើងរថយន្ដ Toyota ខាងលើនេះ ក៏អាចនឹងបើកដំណើរការនៅក្នុងខែកក្កដានេះផងដែរ៕