Alynana Media Cambodia
Icon Collap
RK Clinic
clinic narit

ក្រុមហ៊ុនបណ្តាក់ទុនរួមគ្នារបស់ក្រុមហ៊ុនToyota បញ្ឈប់បុគ្គលិកខ្ទង់ ១០០០នាក់នៅចិន

Media LNN | Jul 31, 2023
ក្រុមហ៊ុនបណ្តាក់ទុនរួមគ្នារបស់ក្រុមហ៊ុនToyota បញ្ឈប់បុគ្គលិកខ្ទង់ ១០០០នាក់នៅចិន
Clinic narith

ថ្មីៗនេះក្រុមហ៊ុនបណ្តាក់ទុនរួមគ្នារបស់ក្រុមហ៊ុន Toyota នៅក្នុងប្រទេសចិនបានឱ្យដឹងថា ខ្លួនបានបញ្ឈប់បុគ្គលិកប្រហែល ១០០០នាក់មុនកិច្ចសន្យាកំណត់ ដែលក្នុងនោះមានបុគ្គលិកខ្លះបានសងជាសំណងតាមច្បាប់ និងខ្លះទៀតបញ្ជូនទៅធ្វើការនៅក្រុមហ៊ុនរបស់ខ្លួនដែលស្ថិននៅតំបន់ផ្សេង។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៣។11-4.2e16d0ba.fill-960x540-21

Toyota បានបណ្តាក់ទុនរួមគ្នាជាមួយនឹងក្រុមហ៊ុនចិន Guangzhou Automobile Group (GAC) ក្នុងការបង្កើតរោងចក្រផលិតរថតយន្តអគ្គិសនីដ៏ធំមួយក្នុងខេត្តក្វាងចូវ ប្រទេសចិនដែលត្រូវបានគេស្គាល់ក្រុមហ៊ុននោះថា GAC Toyota Factory។ គិតមកទល់ពេលនេះរោងចក្ររបស់ GAC Toyota មានសមត្ថភាពផលិតរថយន្តប្រចាំឆ្នាំបានចំនួន ១លានគ្រឿងទៅលើម៉ូដែល Camry, Levin និង bZ4X និងមានមានបុគ្គលិកសរុបប្រមាណ ១៩,០០០នាក់ដែលសុទ្ធតែជាបុគ្គលិកដែលបានចុះកិច្ចសន្យាពេញសិទ្ធិ។