Alynana Media Cambodia
Icon Collap
RK Clinic
clinic narit

នគរបាលខេត្តកណ្តាលឆ្លើយតបចំពោះគណនីហ្វេសបុកឈ្មោះ Try Kheang ដែលបង្ហោះសារថា (ខ្ញុំធ្វើសៀវភៅគ្រួសារយូរហើយមិនទាន់បានទៀត)

Admin Alynana | Jul 01, 2022
នគរបាលខេត្តកណ្តាលឆ្លើយតបចំពោះគណនីហ្វេសបុកឈ្មោះ Try Kheang ដែលបង្ហោះសារថា (ខ្ញុំធ្វើសៀវភៅគ្រួសារយូរហើយមិនទាន់បានទៀត)
Clinic narith
 
ភ្នំពេញៈ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល មានកិត្តិយសសូមធ្វើការឆ្លើយតបទៅនឹងគណនីហ្វេសបុកឈ្មោះ Try Kheang បានបញ្ចេញមតិក្នុងប្រអបសារផេកស្នងការដ្ឋាននគរបាលខេត្តកណ្ដាល មានខ្លឹមសារថា ៖ ខ្ញុំធ្វើសៀវភៅគ្រួសារយូរហើយមិនទាន់បានទៀតមេ ខ្ញុំបាទឈ្មោះ ទ្រី ឃៀង រស់នៅភូមិពោធិ៍ធំ ឃុំអរិយក្សត្រ ស្រុកល្វាឯម ខេត្តកណ្តាល ។
 
ក្រោយពីទទួលបានព័ត៌មាននេះភ្លាម លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល បានបញ្ជាឲ្យលោកអធិការនគរបាលស្រុកល្វាឯម ស្រាវជ្រាវករណីខាងលើជាបន្ទាន់ ។
ជាលទ្ធផល នៅថ្ងៃព្រហស្បតិ៍ ២កើត ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ ត្រូវនឹងថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២ លោកអធិការ បានបញ្ជាឲ្យកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលអរិយក្សត្រ ធ្វើការស្រាវជ្រាវ និងបានបំភ្លឺថា ៖ សៀវភៅគ្រួសាររបស់ម្ចាស់គណនីហ្វេសបុកឈ្មោះ Try Kheang ប៉ុស្តិ៍នគរបាលរដ្ឋបាលអរិយក្សត្រ បានធ្វើជូនរួចរាល់ហើយ មន្ត្រីប៉ុស្តិ៍ក៏បានយកទៅចែកជូនដល់ផ្ទះតែចំពោះផ្ទះគាត់ (ម្ចាស់គណនី Try Kheang) ពុំឃើញគាត់នៅផ្ទះកម្លាំងប៉ុស្តិ៍បានទៅដល់ផ្ទះគាត់ចំនួន២ដងនៅតែពុំជួប ។
 
សូមបញ្ជាក់ថា សាមីខ្លួន អត់ដែលបានមកសាកសួរព័ត៌មាននៅប៉ុស្តិ៍រដ្ឋបាលអរិយក្សត្រចាប់តាំងពេលធ្វើសៀវភៅមកទល់ពេលនេះ ដោយសារគាត់ជាប់ធ្វើការនៅខេត្ត ។
បច្ចុប្បន្ន ប៉ុស្តិ៍នគរបាលរដ្ឋបាលអរិយក្សត្រ បានទំនាក់ទំនងទៅសាមីខ្លួនរួចរាល់ហើយ ឲ្យគាត់មកទទួលសៀវភៅគ្រួសារគាត់នៅប៉ុស្តិ៍ ពេលដែលគាត់ត្រឡប់មកពីធ្វើការនៅខេត្តវិញ ៕
រូបភាព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ
291619225_2160977454076099_1746475002166720214_n291349585_2160977480742763_6500755516507639495_n