Alynana Media Cambodia
Icon Collap
RK Clinic
clinic narit

សន្ទស្សន៍កាំរស្មី UV នៅវៀតណាម កំពុងហក់ឡើងក្នុងកម្រិតហានិភ័យខ្ពស់គួរឲ្យបារម្ភ

Media LNN | Jul 13, 2023
សន្ទស្សន៍កាំរស្មី UV នៅវៀតណាម កំពុងហក់ឡើងក្នុងកម្រិតហានិភ័យខ្ពស់គួរឲ្យបារម្ភ
Clinic narith

មជ្ឈមណ្ឌលជាតិទទួលបន្ទុកការព្យាករណ៍ធនធានជលសាស្ត្រវៀតណាម បានរាយការណ៍ថា សន្ទស្សន៍កាំរស្មីអ៊ុលត្រាវីយូឡេ ដែលហៅកាត់ថា (UV) នៅក្នុងខេត្ត និងទីក្រុងភាគច្រើនរបស់ប្រទេសវៀតណាម បានឈានដល់កម្រិតហានិភ័យខ្ពស់។

ទីក្រុងជាច្រើនរបស់ប្រទេសវៀតណាម បានមើលឃើញកម្រិតសន្ទស្សន៍កាំរស្មី UV កើនឡើងដល់លេខ ៩ ឬខ្ពស់ជាងនេះ នៅថ្ងៃទី១១ ខែកក្កដា។ នេះបើតាមទីភ្នាក់ងារសារព័ត៌មានវៀតណាម ដកស្រង់ប្រភពពីមជ្ឈមណ្ឌលជាតិទទួលបន្ទុកការព្យាករណ៍ធនធានជលសាស្ត្រវៀតណាម។ 

ចាប់ពីថ្ងៃទី១២ ដល់១៤ ខែកក្កដា សន្ទស្សន៍កាំរស្មី UV នៅភាគខាងជើងប្រទេសវៀតណាម ត្រូវបានគេរំពឹងថា នឹងនៅតែស្ថិតក្នុងកម្រិតហានិភ័យខ្ពស់ ចាប់ពីចន្លោះលេខ ៩ ដល់១០ ហើយភាគខាងត្បូងប្រទេសវៀតណាមនឹងជួបប្រទះនូវកម្រិតហានិភ័យខ្ពស់ខ្លាំង ចាប់ពីចន្លោះលេខ ៨ ដល់១០។ សន្ទស្សន៍កាំរស្មី UV នៅចន្លោះលេខ ៨ ដល់១០ គឺខ្ពស់ណាស់ មានន័យថា មានហានិភ័យខ្ពស់នៃគ្រោះថ្នាក់ បើសិនប៉ះនឹងពន្លឺព្រះអាទិត្យដោយមិនបានការពារ។ ប្រភព៖