Alynana Media Cambodia
Icon Collap
RK Clinic
clinic narit

អាករលើតម្លៃបន្ថែម (VAT) ត្រូវគិត ១០% តែបើស្ថិតក្នុងលក្ខខណ្ឌទាំង ១១ នេះ រដ្ឋមិនគិតពន្ធទេ

Media LNN | Oct 30, 2023
អាករលើតម្លៃបន្ថែម (VAT) ត្រូវគិត ១០% តែបើស្ថិតក្នុងលក្ខខណ្ឌទាំង ១១ នេះ រដ្ឋមិនគិតពន្ធទេ
Clinic narith

អាករលើតម្លៃបន្ថែមត្រូវអនុវត្តលើការផ្គត់ផ្គង់ជាប់អាករនូវទំនិញឬសេវានៅក្នុងព្រះរាជាណាចក្រកម្ពុជា ។ដែលទំនិញទាំងនោះសំដៅដល់ទ្រព្យក្រៅពីដីធ្លីនិងប្រាក់កាស ដោយឡែកសេវា សំដៅដល់ការផ្គត់ផ្គង់អ្វីមួយដែលមានតម្លៃក្រៅពីទំនិញ ដីធ្លី និងប្រាក់កាស។ ហើយជាទូទៅការយកពន្ធលើតម្លៃបន្ថែមនេះត្រូវគិត ១០% ប៉ុន្តែក្នុងមាត្រា ៦៣ នៃច្បាប់សារពើពន្ធបានកំណត់ថា បើការផ្គត់ផ្គង់ទំនិញឬសេវាដែលស្ថិតក្នុងលក្ខខណ្ឌទាំង ១១ ខាងក្រោមនេះគឺមិនមានការគិតពន្ធនោះទេ ៖
Everything To Know About VAT For Trade Business | Checkatrade

១.សេវាសិក្សាអប់រំ

២.សេវាប្រៃសណីសាធារណៈ

៣.សេវារបស់មន្ទីរពេទ្យនិងគ្លីនិក សេវាខាងវេជ្ជសាស្រ្តនិងទន្តសាស្រ្ត និងការលក់ទំនិញបន្ទាប់បន្សំខាងវេជ្ជសាស្រ្តនិងទន្តសាស្រ្តដែលទាក់ទិននឹងការបំពេញសេវាទាំងនេះ

៤.សេវាដឹកជញ្ជូនអ្នកដំណើរដោយប្រព័ន្ធដឹកជញ្ជូនសាធារណៈដែលជាកម្មសិទ្ធិទាំងស្រុងរបស់រដ្ឋ

៥.សេវាធានារ៉ាប់រង

៦.ការផ្គត់ផ្គង់ថាមពលអគ្គិសនីនិងការផ្គត់ផ្គង់ទឹកស្អាត

៧.ផលិតផលកសិកម្មមិនទាន់កែច្នៃផលិតក្នុងស្រុក

៨.សេវាប្រមូលសំរាមនិងកាកសំណល់រឹងឬរាវ

៩.សេវាជាមូលដ្ឋានខាងហិរញ្ញវត្ថុ

១០.ការនាំចូលសម្ភារប្រើប្រាស់ផ្ទាល់ខ្លួនដែលរួចពន្ធគយ

១១.សកម្មភាពមិនស្វែងរកប្រាក់ចំណេញដើម្បីបម្រើផលប្រយោជន៍សាធារណៈ ៕